សម្តេចធីបតី ហ៊ុន ម៉ាណែត ប្រកាសបិទមិនឱ្យមានការផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជា។

កោះកុង ៖ សម្តេចធីបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសបិទមិនឱ្យមានការផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជា ព្រមទាំងបញ្ឍប់សកម្មភាពក្រុមហ៊ុនដែលផលិតអគ្គិសនីដោយធ្យូងថ្ម មុនកិច្ចសន្យា។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុង។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា”ខ្ញុំសូមប្រកាស ដើម្បីកុំឱ្យអ្នកមានគម្រោងមកស្នើសុំ វិនិយោគលើការបង្កើតរោងចក្រផលិតអគ្គិសនីដោយធ្យូងថ្មពីបរទេស ចៀសវាងអស់លុយសំបុត្រយប្តហោះ” ។

សម្តេចធិបតីបញ្ជាក់ថា “សំរាប់គម្រោងដែលមានស្រាប់នៅកម្ពុជា សូមបញ្ឍប់សកម្មភាពមុនកិច្ចសន្យា “។ សម្តេចធិបតីក៏បានបញ្ជាក់ថា”ការប្រើធ្យូងថ្ម ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានច្រើន”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា “កម្ពុជានឹងមិនសាងសង់វារីអគ្គិសនី នៅតាមបណ្ដោយដងទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះនានា”៕