នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ៖ អញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីរួចហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរ។ មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងក្រោមលជំនួយរបស់រាជរដ្ឋាភិបាលថៃ ដែលមានតម្លៃជាង ២,៣លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រុមងាយរងគ្រោះនៅក្រុង ប៉ោយប៉ែត ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ការបង្កើតឱ្យមានមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ … Read More

អគ្គនាយកដ្ឋានពន្ធដា៖ សម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ការអនុគ្រោះឱ្យ ម្ចាស់អចលនទ្រព្យបង់តែ ប្រាក់ពន្ធ ដោយផ្ដល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះ ពន្ធ ទាំងពីរប្រភេទនេះរហូតដល់ដំណាច់ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ ២០២៣។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) នេះគឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញ កាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និង ជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឲ្យអស់សក្តានុពល។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមអញ្ជើញម្ចាស់អចលនទ្រព្យមកចុះបញ្ជី និងប្រកាសបង់ពន្ធលើ អចលនទ្រព្យ … Read More

រមណីយដ្ឋានប្រាសាទកោះកេរ៖ បានរៀបចំពីធីក្រុងពាលី សម្រាប់ថ្ងៃស្អែកនេះ ជាពិធីបួងសួងសុំសេចក្ដីសុខ

ព្រះវិហារ៖ នៅរមណីយដ្ឋានប្រាសាទកោះកេរ បានរៀបចំពីធីក្រុងពាលី ដើម្បីត្រៀមសម្រាប់ពិធីបួងសួងសុំសេចក្ដីសុខ នាថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាព្រឹកថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៣ ។ ពិធីក្រុងពាលីនាព្រឹកមិញនេះ ត្រូវបានរៀបចំដឹកនាំដោយលោកជំទាវ នេត ភូមរី រដ្ឋលេខាធិការ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមានការចូលរួមពីអាជ្ញាធរជាតិព្រះវិហារ រួមនិងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងក្រុមការងារក្រសួងជាច្រើនរូបទៀត។  

ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្ដីថៃ បានអញ្ជើញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នាវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះដែរ … Read More

សម្ដេចធិបតី៖ គម្រោងយកពន្ធនៅឆ្នាំក្រោយ នៅមិនទាន់មានការសម្រេចពីរដ្ឋាភិបាលនៅឡើយទេ

ភ្នំពេញ៖ ថ្លែងតាមរយៈសារសំឡេងពិសេសកាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានរម្លឹកឱ្យដឹងថា គម្រោងអនុវត្តការយកពន្ធនៅឆ្នាំ២០២៤ ខាងមុខនេះ មិន មែនជាគម្រោងថ្មីថ្មោងនោះទេ គឺជាគម្រោងដែលបានអនុម័តតាំងពីច្រើនឆ្នាំកន្លងមកហើយ។ សម្ដេចធិបតីនាយរដ្ឋមន្ត្រីបន្ថែមថា គម្រោងនេះ គឺបានពន្យារពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ។ យ៉ាងនេះក្ដីសម្ដេចធិបតីបានបញ្ជាក់បន្ថែមថា គម្រោងអនុវត្តការយក ពន្ធនៅឆ្នាំក្រោយនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការណាមួយ ពីរាជរដ្ឋាភិបាលនៅឡើយនោះ ទេ។ ​ក្រៅពីលើកឡើងបែបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈ

📢អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខៈ ២៨៩ អនក្រ.បក ស្តីពី ការគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អគ្គនាយកដ្ឋានពន្ធនាគារ ៖ ការចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីពន្ធនាការទូទាំងប្រទេស និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀន

📢សេចក្ដីណែនាំ របស់ អគ្គនាយកដ្ឋានពន្ធនាគារ លេខៈ ០១២ សណន ស្ដីពីការចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីពន្ធនាការទូទាំងប្រទេស និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀនចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដែលមានភ្ជាប់ក្នុងអត្ថបទនេះ។

កម្ពុជា៖ ទទូចឱ្យមានសកម្មភាពសកល ដើម្បីពិភពលោក គ្មានអាវុធនុយក្លេអ៊ែរ

ភ្នំពេញ៖ នាបូរីញូវយ៉ក លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុង “កិច្ចប្រជុំជាន់ខ្ពស់ពេញអង្គ ដើម្បីប្រារព្ធនិងលើកកម្ពស់ទិវាអន្តរជាតិ សម្រាប់ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ” កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ។ លោក អ៊ុច បូររិទ្ធ នៅក្នុងសុន្ទរកថា បានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ ចំពោះគ្រប់ប្រជាជាតិទាំងអស់ រួមទាំងក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះការលុបបំបាត់សព្វាវុធ ការមិនរីក សាយភាពសញ្វវុធ និង ”សន្និសញ្ញាស្តីពី ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ”។ លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា “ប្រទេសទាំងអស់ត្រូវខិតខំបន្ថែមទ្វេដង … Read More

រដ្ឋមន្ដ្រីធម្មការ៖ ករណីអ្នកល្មើសគោលការណ៍សាសនា មានវិធានការផ្លូវច្បាប់តឹងរ៉ឹង

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ចាយ បូរិន បានប្រកាសឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហការចាត់វិធានការ តាមផ្លូវច្បាប់តឹងរ៉ឹងបំផុត ករណីរកឃើញអ្នកល្មើសគោលការណ៍ប្រណិបតន៍លើជំនឿ សាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ នេះបើយោងទៅតាមសារាចរណែនាំរបស់ក្រសួងធម្មការ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញ។ ការប្រកាសរបស់រដ្ឋមន្ដ្រីបែបនេះ ធ្វើឡើងក្រោយក្រសួងធម្មការ និងសាសនា ពិនិត្យឃើញថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មានបុគ្គលមួយចំនួនបានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម បណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា។ ក្រៅពីនេះ ឯកឧត្តម ចាយ បូរិន បន្ថែមថា … Read More