ឯកឧត្តម សេដ្ឋា ថាវីស៊ីន កម្លាំងពលកម្មកម្ពុជាបានរួមចំណែកជួយដល់សេដ្ឋកិច្ចថៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអនុញ្ញាតឱ្យឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ចូលជួបសំដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅវិមាន ៧ មករា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងមកកាន់កម្ពុជា។ សម្តេចតេ ជោ បានអបអរសាទរជូនចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ និងគណៈប្រតិភូរាជរដ្ឋាភិបាលថៃថ្មី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ទស្សនកិច្ច នេះ បង្ហាញឱ្យឃើញនូវលក្ខណៈពិសេសនៃទំនាក់ទំនងរបស់ព្រះរាជាណាចក្រទាំងពីរ។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន មានប្រសាសន៍ថា នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់ ដែលបានចូលជួបស ម្ដែងការគួរសមសម្តេចតេជោ និងចូលរួមពិសាអាហារពេលល្ងាច ដែលឯកឧត្តមសូមវាយតម្លៃខ្ពស់ចំ ពោះប្រទេសកម្ពុជា ជាប្រទេសទីមួយ ក្នុងការមកបំពេញទស្សនកិច្ច។ ឯកឧត្តមក៏បានលើកឡើងពីល ទ្ធផល នៃការពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ដើម្បីជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកច ម្រើនថែមទៀត។

ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណ ចំពោះពលករកម្ពុជា ដែលបានទៅធ្វើការនៅប្រទេសថៃ។ កម្លាំងពលករកម្ពុជាទាំងនេះ បានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយឯកឧត្តមបានធានាអះ អាងថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរទាំងនោះ។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចរចាទ្វេភាគីរវាងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ក៏បានលើកឡើងអំពីការសម្រេចចិត្តរបស់សម្តេចក្នុងកា រផ្ទេរអំណាចទៅឱ្យយុវជនជំនាន់ក្រោយ ដែលមានសមត្ថភាពដើម្បីបន្តដឹកនាំប្រទេស រក្សានូវសមិទ្ធផលដែលមានស្រាប់ និងបង្កើនសមិទ្ធផលថ្មីៗ ដើម្បីនាំកម្ពុជាឱ្យមានការរីកចម្រើន និងមានការអភិវឌ្ឍថែមទៀត។ សម្តេចតេជោក៏បានរម្លឹកឡើងវិញ ពីការខិតខំរបស់សម្តេច និងឥស្សរជនកម្ពុជា ក្នុងការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំកន្លងមក។ សម្តេចតេ ជោបន្តថា ចាប់តាំពីឆ្នាំ១៩៩៨ ក្រោយបញ្ចប់សង្គ្រាម សម្តេចបានបង្ហាញនូវគោលដៅ២ គឺទី១ ប្រែក្លា យតំបន់សមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីពីរប្រែក្លាយព្រំដែន ដែលធ្លាប់ភ័យខ្លាចដោយសង្គ្រាមឱ្យទៅជាតំបន់មានសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោបន្ថែមថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ សម្ដេចក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានធ្វើការយ៉ាងខ្លាំងក្នុងការធ្វើទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជិតខាង បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តជាប់គ្នា រវាងកងកម្លាំងប្រដាប់អាវុធទាំងសងខា ង មានទំនាក់ទំនងពាណិជ្ជកម្មឆ្លងព្រំដែនរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្ដាប្រទេសឡាវ និងវៀតណាមផងដែរ។

សម្តេចតេជោ មានប្រសាសន៍បន្តថា ប្រទេសជាប់ភូមិផងរបងជាមួយត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ការឆ្លងកាត់ទៅវិញទៅមករបស់ប្រជាជន ក៏ដូចជាការធ្វើសមយុទ្ធជួ យសង្គ្រោះគ្នា ក្នុងគ្រោះមហន្តរាយធម្មជាតិ មានភ្លើងឆេះព្រៃ មានទឹកជំនន់ និងការជួយគ្នាទៅវិញទៅមកជាពិសេសចំពោះប្រជាជននៅតាមបណ្ដាព្រំដែន សម្រួលការឆ្លងកាត់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចេញចូលដើម្បីធ្វើពាណិជ្ជកម្ម ក៏ដូចជាការទៅព្យាបាលជំងឺជាដើម។

ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងបានលើកឡើងថា ឯកឧត្តមបានរៀនសូត្រយ៉ាងច្រើនពីសម្តេច និងបានកោតសរសើរចំពោះសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលមានសមត្ថភាព មានកម្លាំងរឹងមាំ មានវ័យក្មេង ហើយសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំខ្ពង់ខ្ពស់ថែមទៀត៕