សម្ដេចធិបតី៖ គម្រោងយកពន្ធនៅឆ្នាំក្រោយ នៅមិនទាន់មានការសម្រេចពីរដ្ឋាភិបាលនៅឡើយទេ

ភ្នំពេញ៖ ថ្លែងតាមរយៈសារសំឡេងពិសេសកាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានរម្លឹកឱ្យដឹងថា គម្រោងអនុវត្តការយកពន្ធនៅឆ្នាំ២០២៤ ខាងមុខនេះ មិន មែនជាគម្រោងថ្មីថ្មោងនោះទេ គឺជាគម្រោងដែលបានអនុម័តតាំងពីច្រើនឆ្នាំកន្លងមកហើយ។

សម្ដេចធិបតីនាយរដ្ឋមន្ត្រីបន្ថែមថា គម្រោងនេះ គឺបានពន្យារពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ។ យ៉ាងនេះក្ដីសម្ដេចធិបតីបានបញ្ជាក់បន្ថែមថា គម្រោងអនុវត្តការយក ពន្ធនៅឆ្នាំក្រោយនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការណាមួយ ពីរាជរដ្ឋាភិបាលនៅឡើយនោះ ទេ។

​ក្រៅពីលើកឡើងបែបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នៅក្នុង អាណត្តិរាជរដ្ឋាភិបាលថ្មីនេះ គឺមិនមានការបង្កើតបន្ថែមនូវការយកពន្ធ ដែលជាបន្ទុកទៅដល់ប្រជាព លរដ្ឋ និងអាជីវករនោះទេ។ រាជរដ្ឋាភិបាលក៏គ្រោងនឹងជួបជាមួយវិស័យឯកជននៅអំឡុងខែវិច្ឆិកាខាង មុខនេះ ដើម្បីរិះរកវិធីជួយវិស័យឯកជនបន្ថែមទៀត ហើយរាជរដ្ឋាភិបាលក៏នឹងមិនអនុវត្តការយកពន្ធ ក្រៅពីពន្ធដែលមានស្រាប់នោះដែរ។

ថ្មីៗកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសពីគម្រោងយកពន្ធ ដែលបានពន្យារពេលជាច្រើ នឆ្នាំកន្លងមកហើយនោះ មកអនុវត្តនៅឆ្នាំ២០២៤ ខាងមុខ។ ការប្រកាសនេះ បានធ្វើឱ្យមានប្រតិកម្មពី ពលរដ្ឋ អាជីវករ និងធុរជនជាច្រើន។ ក្រៅពីនេះ ក៏មានការបកស្រាយវិភាគផ្សេងៗបង្កឱ្យមានការយល់ច្រឡំផងដែរ។

យ៉ាងនេះក្ដី ក៏សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗកាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា គម្រោងអនុវត្តការយកពន្ធនៅឆ្នាំក្រោយនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការ ណាមួយ ពីរាជរដ្ឋាភិបាលនៅឡើយនោះទេ៕