លោក ឌ្មីទ្រី ម៉េដវ៉េដេវ៖ រុស្ស៊ីអាចកំណត់គោលដៅទៅលើទាហានអង់គ្លេសរូបណា ហ្វឹកហ្វឺនទាហាន នៅអ៊ុយក្រែន
រុស្ស៊ី ៖ លោក ឌ្មីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអង់គ្លេសរូបណា ដែលបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរុស្ស៊ី ដូចរោងចក្រអាល្លឺម៉ង់ដែលផលិតមីស៊ីលTaurusដែរ ប្រសិនបើពួកគេផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវនោះ។ លោកម៉េដវ៉េដេវ ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងបានក្លាយជាឥស្សរជន ដែលកាន់តែចូលចិត្តសង្គ្រាម និងប្រឆាំងលោកខាងលិចក្នុងនយោបាយរុស្ស៊ី បាននិយាយថា សកម្មភាពបែបនេះរបស់លោកខាងលិច កំពុងនាំសង្រ្គាមលោកលើកទីបី កាន់តែខិតជិតមកដល់ហើយ។ នៅលើ Telegram នៅក្នុងការបង្ហោះរបស់លោកបានបង្ហាញពីការខឹងសម្បារបស់ខ្លួនជាលើកដំបូងចំពោះរដ្ឋមន្ត្រីការពារជាតិអង់គ្លេស ដែលទើបតែងតាំង លោក ហ្គ្រែនធ៍ … Read More