ជំនួយសង្រ្គាម អ៊ុយក្រែនក្លាយជាសមរភូមិនយោបាយនៅអាមេរិក

អាមេរិក លោក Joe Biden ប្រធានាធិបតីអាមេរិក បាននិយាយថា អាមេរិកនឹងមិនដើរចេញពីអ៊ុយក្រែនទេ បន្ទាប់ពីសភាបានផ្តល់ជំនួយចំនួន ៦ ពាន់លានដុល្លារ  ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល ទោះបីជាគណបក្សសាធារណរដ្ឋបានភ្ជាប់ការផ្តល់មូលនិធិបន្ថែមទៅនឹងបញ្ហាសន្តិសុខព្រំដែនក៏ដោយ។

លោកចង់ធានាជាថ្មីដល់ក្រុមសម្ព័ន្ធមិត្តអាមេរិករបស់យើងថា ប្រជាជនអាមេរិក និងប្រជាជននៅក្នុងប្រទេសអ៊ុយក្រែន ថា អ្នកអាចពឹងពាក់លើការគាំទ្ររបស់យើងបាន ។យើងនឹងមិនដើរចេញពីអ្នកឡើយ នេះបើតាមលោកបាននិយាយកាលពីថ្ងៃអាទិត្យ។

លោក Biden បានបន្ថែមថា សំឡេងដ៏ច្រើននៃគណបក្សទាំង២ បានគាំទ្រជំនួយដល់ទីក្រុងគីវ (Kyiv) ដោយជំរុញដល់ក្រុមតំណាងរាស្ត្រ ឈប់លេងល្បែងនយោបាយទាំងនេះ ។

នៅវិមាន Capitol  អំឡុងភាពតានតឹងកាលពីចុងសប្ដាហ៍មុន ក្រុមតំណាងរាស្ត្រ បានលុបចោលការផ្ដល់ប្រាក់បន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន ពីពង្រាងច្បាប់ទ្វេបក្ស ដែលនឹងផ្ដល់មូលនិធិដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី១៧ខែវិច្ឆិកា ក្នុងការសម្របសម្រួលរយៈពេល១១ម៉ោងដ៏ភ្ញាក់ផ្អើល ទទួលយកដោយសេតវិមាន។ បញ្ហានេះ បានកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីព្យាយាមប្រមូលការគាំទ្រសម្រាប់ការផ្ដល់ជំនួយជាថ្មី។

ជំនួយអ៊ុយក្រែន ក្លាយជាចំណុចសំខាន់មួយនៅក្នុងនយោបាយអាមេរិកអស់ជាច្រើនខែ មកនេះ ប៉ុន្តែវិធានក្នុងការដកការផ្ដល់ជំនួយចេញពីកិច្ចព្រមព្រៀងនេះនៅតែបន្ត ទោះជាបានបង្កការភ្ញាក់ផ្អើលដល់សម្ព័ន្ធមិត្តជាច្រើនរបស់ ទីក្រុងគីវ ក៏ដោយ៕