ការដឹងគុណកាណាដា ពីពលរដ្ឋកាណាដាកាន់សាសនាស៊ីក បន្ទាប់ពីការចោទប្រកាន់ឥណ្ឌា ខណៈអ្នកខ្លះមានការភ័យខ្លាច
កាណាដា៖ ការដឹងគុណចំពោះនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ពីពលរដ្ឋកាណាដាកាន់សាសនាស៊ីក ដែលបានបញ្ចេញសំឡេងគាំទ្រចំពោះការភ័យខ្លាចរបស់ពួកគេ ហើយក្រោកឈរឡើងប្រឆាំងនឹងប្រទេសឥណ្ឌា ខណៈអ្នកខ្លះទៀតមានការភ័យខ្លាចការសងសឹកពីប្រទេសមានប្រជាជនច្រើនជាងគេលើពីភពលោកមួយនោះ ក្នុងហានិភ័យនៃប្រតិកម្មតបយ៉ាងធ្ងន់ធ្ងរពីរដ្ឋធានី ញ៉ូវ ដេល្លី ដែលលោក Trudeau បាននិយាយថាអាចជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក។
រដ្ឋាភិបាលឥណ្ឌាបានចាត់ទុក លោក Hardeep Singh Nijjar មេដឹកនាំសាសនាស៊ីក ដែលជាពលរដ្ឋកាណាដា និងត្រូវបានបាញ់សម្លាប់កាលពីខែមិថុនា ក្នុងខេត្តប្រ៊ីដធីស កូឡំប៊ី របស់កាណាដា ថាជាភេរវករ ដោយសារតែការតស៊ូមតិរបស់លោក ក្នុងការទាមទាររដ្ឋឯករាជ្យ កាលីស្ថាន សម្រាប់ពលរដ្ឋសាសនាស៊ីក។
ការបដិសេធយ៉ាងដាច់ខាតរបស់ប្រទេសឥណ្ឌា នូវការជាប់ពាក់ព័ន្ធណាមួយរបស់ខ្លួនក្នុងការសម្លាប់លោក Nijjar ដែលបានកើតឡើងនៅចំណតរថយន្តនៃវិហារស៊ីក នៅតំបន់ Surrey ក្នុងខេត្តប្រ៊ីដធីស កូឡំប៊ី របស់កាណាដា ប៉ុន្តែពលរដ្ឋកាណាដាសាសនាស៊ីក មិនជឿជាក់លើឥណ្ឌានោះទេ ហើយប្រជាជនមួយចំនួន ដែលជាអ្នកគាំទ្រការស្វែងរករដ្ឋឯករាជ្យ កាលីស្ថាន មានការភ័យខ្លាចយ៉ាងខ្លាំង។
ប្រទេសទាំងពីរបានបណ្តេញអ្នកការទូតរវាងប្រទេសទាំងពីរ នៅក្នុងការសងសឹកមួយ បន្ទាប់ពីការប្រកាសដ៏កក្រើកពីលោកនាយករដ្ឋមន្ត្រីកាណាដា Trudeau កាលពីសប្តាហ៍មុន ប៉ុន្តែឥណ្ឌាបានចាត់វិធានការកាន់តែហួសហេតុ ដោយបានចេញការព្រមានអំពីការធ្វើដំណើរ និងបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ជនជាតិកាណាដា។
លោក Trudeau មានចំណាត់ការ ប្រថុយប្រថាននឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រសេដ្ឋកិច្ច និងនយោបាយ ដែលប្រទេសលោកខាងលិចជាច្រើនកំពុងសំដៅឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ដើម្បីប្រឆាំងនឹងប្រទេសចិន៕