ប្រមុខរដ្ឋអ៊ីស្រាអែលថា គ្មានបទឈប់បាញ់ទេ លុះត្រាតែក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរទាំងអស់
អ៊ីស្រាអែល៖ កាលពីថ្ងៃអាទិត្យទី៥ ខែវិច្ឆិកាកន្លងទៅនេះ ប្រទេសអ៊ីស្រាអែល បានច្រានចោលការអំពាវនាវដែលចេះតែកើនឡើង ឲ្យមានបទឈប់នៅក្នុងតំបន់ហ្កាហ្សា ខណៈក្រុមអ្នកជំនាញយោធា និយាយថា កងកម្លាំង ត្រូវបានត្រៀមបង្កើនប្រតិបត្តិការកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស ។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានទាមទារថា ចំណាប់ខ្មាំងទាំងអស់ជាង ២៤០នាក់ ដែលក្រុមហាម៉ាស បានចាប់យកទៅអំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ត្រូវតែវិលត្រឡប់មកវិញ។ លោកបន្តថា យើងនិយាយបញ្ហានេះ ដល់មិត្តរបស់យើង និងក្រុមសត្រូវរបស់យើង ។ យើងនឹងបន្តដូចរាល់ថ្ងៃ លុះត្រាតែយើងឈ្នះពួកគេ ។ … Read More