មនុស្សជិត ២ម៉ឺននាក់​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ទីក្រុងប៉ារីស ចាប់តាំងពីថ្ងៃទី៧តុលាមក ជាការតវ៉ាគាំទ្រពលរដ្ឋហ្កាហ្សាដ៏ធំលើកដំបូង

បារាំង៖ នៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្ម ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ សម្រាប់ពលរដ្ឋប៉ាឡេស្ទីន និងទាមទារឲ្យមាន​បទ​ឈប់​បាញ់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ហ្កាហ្សា ជាទីដែលអ៊ីស្រាអែលកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស ។

ពាក្យស្លោកដូចជា ‘បញ្ឈប់ការសម្លាប់រង្គាល! “និង” សូម​ឲ្យ​មាន​ឈប់​បាញ់ឥឡូវនេះ! បាតុករ​ក៏កាន់ទង់ជាតិប៉ាឡេស្ទីន ក្នុងដៃផងដែរ ។

យោងតាមនគរបាល មនុស្ស១៩.០០០នាក់ បានចូលរួមក្នុងការតវ៉ានេះ ខណៈសហជីព CGT ឆ្វេង​​និយម​បាននិយាយថាពួកគេមានអ្នកចូលរួម ៦០.០០០នាក់ ។ បាតុកម្មកាល​ពី​ថ្ងៃសៅរ៍ គឺជាការប្រមូលផ្តុំដ៏ធំដំបូងបំផុត ក្នុងការបង្ហាញ​ការ​គាំទ្រ​ដល់​ប្រជាជន​ប៉ាឡេស្ទីន​ ដែលត្រូវបានអនុញ្ញាតដោយស្របច្បាប់នៅទីក្រុងប៉ារីស ចាប់តាំងពីក្រុមហាម៉ាស បាន​វាយ​ប្រហារ​អ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា មក ។

ក្រុមអាជ្ញាធរបារាំង ​បាន​ហាម​ប្រាមការជួបជុំ ដែលគាំទ្រប៉ាឡេស្ទីន កាលពីកន្លងទៅ នៅទីក្រុង​ប៉ារីស ដោយសារ​បារម្ភពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែមាន​ការ​ផ្ទុះ​កំហឹង​កាន់​តែ​ខ្លាំង​ជា​សាធារណៈ ​នៅជុំវិញពិភពលោកទាក់ទិននឹងការស្លាប់រង្គាលរបស់ជនស៊ីវិល។

ប្រទេសបារាំងក៏​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​នៃស​ន្និសីទ​អន្តរជាតិ​មនុស្សធម៌ សម្រាប់​ប្រជាជន​ស៊ីវិល​នៅ​តំប​ន់ហ្កាហ្សានៅថ្ងៃទី ៩ ខែវិច្ឆិកាផងដែរ ស្របពេលប្រទេស​នេះស​ម្លឹងរ​កកា​រស​ម្រប​សម្រួល​ជំនួយ​សម្រាប់​តំបន់​ប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធនោះ ៕