ប្រមុខរដ្ឋអ៊ីស្រាអែលថា គ្មានបទឈប់បាញ់ទេ លុះត្រាតែក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរទាំងអស់

អ៊ីស្រាអែល៖  កាលពីថ្ងៃអាទិត្យទី៥ ខែវិច្ឆិកាកន្លងទៅនេះ ប្រទេសអ៊ីស្រាអែល បានច្រានចោលការអំពាវនាវដែលចេះតែកើនឡើង ឲ្យមានបទឈប់នៅក្នុងតំបន់ហ្កាហ្សា ខណៈក្រុមអ្នកជំនាញយោធា និយាយថា កងកម្លាំង ត្រូវបានត្រៀមបង្កើនប្រតិបត្តិការកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស ។

លោក Benjamin Netanyahu  នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានទាមទារថា ចំណាប់ខ្មាំងទាំងអស់ជាង ២៤០នាក់ ដែលក្រុមហាម៉ាស បានចាប់យកទៅអំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ត្រូវតែវិលត្រឡប់មកវិញ។ លោកបន្តថា យើងនិយាយបញ្ហានេះ ដល់មិត្តរបស់យើង និងក្រុមសត្រូវរបស់យើង ។ យើងនឹងបន្តដូចរាល់ថ្ងៃ លុះត្រាតែយើងឈ្នះពួកគេ ។ យើងគ្មានជម្រើសទេ ។

ការប្រើយុទ្ធសាស្ត្ររួមគ្នា នៃកងទ័ពថ្មើរជើង រួមទាំងអាកាស និងផ្លូវទឹក ពីយោធាអ៊ីស្រាអែល ដើម្បីវាយសន្ធាប់លើតំបន់ហ្កាហ្សា និង រុលចូលទៅកាន់តែជ្រៅចូលទៅក្នុងតំបន់ឆ្នេរ ក្នុងបំណងកម្ទេច ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស សម្លាប់ក្រុមមេដឹកនាំ ក្រុមនេះ ព្រមទាំងមេបញ្ជាការរបស់ពួកគេ ក៏ដូចជាប្រព័ន្ធគ្រប់គ្រងរបស់ក្រុមនេះផងដែរ ។

ក្រុមរដ្ឋមន្ត្រីការបរទេសមកពីប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប ហ្ស៊កដានី និងអារ៉ាប់រួម បានជួបលោក Antony Blinken ប្រមុខការទូតអាមេរិក ក្នុងរដ្ឋធានីធអាម៉ង់ ប្រទេសហ្ស៊កដានី កាលពីថ្ងៃសៅរ៍ និងបានជំរុញលោកឲ្យបញ្ចុះបញ្ចូល អ៊ីស្រាអែលមឲ្យយល់ព្រមមានបទឈប់បាញ់៕