ប្រធានាមុខសហព័ន្ធរុស្ស៊ី៖ លោកពូទីន បានអញ្ជើញទៅដាក់ផ្កានៅឯទិវាឯកភាពជាតិក្នុងក្រុងមូស្គូ

រុស្សី៖ លោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអញ្ជើញទៅដាក់ផ្កា នៅឯវិមានរបស់ លោក គូសម៉ា មីនីន និងលោកឌីមីទ្រី ប៉ូហ្សាស្គី ក្នុងទីលានក្រហមក្រុងមូស្គូ កាលពីថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីកត់រំលឹកដល់ទិវាឯកភាពជាតិ ។

តំណាងសាសនា សមាជិករដ្ឋាភិបាល និងអង្គការយុវជន ក៏បានចូលរួមនៅក្នុងពិធីនេះផងដែរ។ លោកពូទីន បានបង្កើតឲ្យមានថ្ងៃបុណ្យនេះឡើង ក្នុងឆ្នាំ២០០៥ ដើម្បីដាក់ជំនួសការប្រារព្ធសម័យសូវៀតដែលហៅថាបដិវត្ដន៍បុលសេវិចនោះ ៕