លោក Blinken រងសម្ពាធ ពីបណ្ដាររដ្ឋអារ៉ាប់ ឲ្យធានាបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា

បរទេស៖ បណ្ដាររដ្ឋអារ៉ាប់ ដែលជាសម្ព័នមិត្ដរបស់អាមេរិក នឹងដាក់សម្ពាធលោក អង់តូនី ប្លីងខិន(Antony Blinken) រដ្ឋមន្រ្ដីការបរទេស ឲ្យធានាបានបទឈប់បាញ់ ក្នុងតំបន់ហ្កាហ្សាភ្លាមៗ នៅឯកិច្ចប្រជុំមួយរបស់រដ្ឋមន្រ្ដីកាបរទេស ក្នុងក្រុងអាម៉ង់ កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុងវ៉ាស៊ិនតោន កំពុងព្យាយាមបញ្ចុះបញ្ចូលអ៊ីស្រាអែល ឲ្យយល់ព្រមបញ្ឈប់ការប្រយុទ្ធជាបណ្ដោះអាសន្ន ដើម្បីអនុញ្ញាតឲ្យដឹកជំនួយចូល ។

សហរដ្ឋអាមេរិក បានច្រានចោលការអំពាវនាវ របស់អន្ដរជាតិកាន់តែច្រើនឡើងៗ ឲ្យទទួលយកបទឈប់បាញ់ ប៉ុន្ដែបានស្វះស្វែងបញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យទទួលយកការកំណត់ទីតាំងផ្អាក ជាគំនិតមួយដែលត្រូវបានបដិសេធន៍ដោយ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បន្ទាប់ពីលោក បានជួបជាមួយលោក ប្ល៊ីងខិន កាលពីថ្ងៃសុក្រ ។

លោក ប្ល៊ីងខិន កាលពីថ្ងៃសៅរ៍ បានជួបជាមួយរដ្ឋមន្រ្ដីកាបរទេសហ៊្សកដានី លោក អាយម៉ាន់ សាហ្វាឌី (Ayman Safadi) ។ ហើយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងកាបរទេសហ្ស៊កដានី បានចេញសេចក្ដីថ្លែងការមួយ ដែលនិយាយថា លោកសាហ្វាឌី នឹងប្រាប់លោកប្ល៊ីងខិនថា អ៊ីស្រាអែលត្រូវតែបញ្ចប់សង្រ្គាមរបស់ខ្លួនទៅលើតំបន់ហ្កហ្សា ជាទីដែលលោកបាននិយាយថា គេកំពុងប្រព្រឹត្ដឧក្រិដ្ឋកម្មសង្គ្រាម ដោយការទម្លាក់គ្រាប់បែកលើជនស៊ីវិល និងថែមទាំងបានឡោមព័ទ្ធតំបន់នោះទៀតផង ៕