-ប្រទេសអ៊ីស្រាអ៊ែលដាក់ការរំពឹងទុកថា អាចនឹងមានកិច្ចព្រមព្រៀងជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ទៅលើការដោះលែងជនចំណាប់ថ្នូរជាតិអ៊ីស្រាអ៊ែលទំាងអស់ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ -ស្ថិតនៅក្នុងបរិការណ៍នេះដែរ កងយោធាអ៊ីស្រាអ៊ែល រកឃើញផ្លូវរូងក្រោមដីប្រវែង៥៥ម៉ែត្រនៅខាងក្រោមបរិវេណមន្ទីរពេទ្យអាល់ ស៊ីហ្វាហ៍នៅក្នុងដែនដីហ្គាហ្សា។ -ប្រទេសអ៊ីស្រាអ៊ែលកំពុងតែ ស្ថិតនៅក្រោមសម្ពាធអន្តរជាតិក្នុងការជំរុញឱ្យមាន ការបង្ហាញភស្តុតាងនានាចំពោះក្លីបវីដេអូនានា ដែលខ្លួនបានលាតត្រដាងនៅតាមមន្ទីរពេទ្យ រួមទំាងតួលេខជនរងគ្រោះជាដើម តាមសេចក្តីរាយការណ៍បានឱ្យដឹងនៅថ្ងៃចន្ទនេះ ។ -ដោយឡែកបណ្តាញផ្សព្វផ្សាយសហរដ្ឋអាមេរិកវិញ បានផ្សាយបង្ហាញអំពីផ្លូវរូងក្រោមដី ដែលអ៊ីស្រាអ៊ែលអះអាងថា ផ្លូវរូងក្រោមដីនោះគឺជាផ្នែកមួយនៃបណ្តាញផ្លូវក្រោមដីរបស់ក្រុមហាម៉ាស់។ -នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលបុគ្គលិកមន្ទីរពេទ្យ ក្រុមអ្នកជំងឺបានរត់គេចខ្លួនចេញពីមន្ទីរពេទ្យដោយសារតែ ការបន្តវាយប្រហារពីសំណាក់កងយោធាអ៊ីស្រាអ៊ែល នោះបានលើកឡើងថា មន្ទីរពេទ្យបានក្លាយទៅជាទីតំាងវាយប្រហារគ្នា និងជាតំបន់មរណៈមានលក្ខណៈទ្រង់ទ្រាយធំ។ -ចំណែកឯ សហរដ្ឋអាម៉េរិក និងប្រទេសហ្គាតាវិញ កំពុងតែធ្វើការវាយតម្លៃ និងចរចាដើម្បីរកវិធីសាស្រ្តដោះលែងចំណាប់ថ្នូរទំាងអស់ … Read More