អង្គការសុខភាពពិភពលោកថា ជារៀងរាល់ថ្ងៃ កុមារចំនួន ១៦០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា

WHO៖ លោក Christian Lindmeier អ្នកនាំពាក្យរបស់អង្គការសុខភាពពិភព (WHO) បាននិយាយកាលពីថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ថា មនុស្សជាង ១.១០០០នាក់ ពោលគឺប្រហែល០,៥% នៃចំនួនប្រជាជនសរុបរបស់តំបន់ហ្កាហ្សា ស្រ្ទីប ត្រូវបានសម្លាប់នៅក្នុងតំបន់នេះ ហើយជាមធ្យម កុមារចំនួន ១៦០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ។ សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោក Lindmeier បានប្រាប់ថា រហូតមកដល់ពេលនេះ បុគ្គលិកសុខាភិបាលចំនួន ១៦នាក់ ត្រូវបានសម្លាប់ពេលកំពុងបម្រើការ ហើយអង្គការសុខភាពពិភពលោក កំពុងធ្វើការដើម្បីគាំទ្របុគ្គលិកសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សា … Read More

បើកកិច្ចចរចាគ្រប់គ្រងអាវុធ រវាងអាមេរិក និងចិនក្នុងន័យ«ស្ថាបនា»

បរទេស៖ សហរដ្ឋអាមេរិកថា បានបើកកិច្ចពិភាក្សា ក្នុងន័យស្ថាបនាជាមួយប្រទេសចិន ក្នុងសប្តាហ៍នេះ កាលពីថ្ងៃអង្គារទី៧ ខែវិច្ឆិកា ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាទំនាក់ទំនងបើកចំហ មុនពេលលទ្ធភាពកិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិក និងចិននៅក្នុងខែនេះ ។ នៅទីក្រុងវ៉ាស៊ីនតោន កិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធ ដែលមន្ត្រីអាមេរិក បានពិពណ៌នាជាលើកដំបូង ចាប់តាំងពីរដ្ឋបាលលោក អូបាម៉ា ត្រូវបានដឹកនាំដោយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រីMallory Stewart និងលោក Sun Xiaobo អគ្គនាយកនៃក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទកន្លងមកនេះ ។ អាទិភាពមួយក្នុងចំណោមអាទិភាពចម្បងៗ របស់សហរដ្ឋអាមេរិក … Read More

ចិនថា ដើម្បីបន្ថយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់

ចិន៖ សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីដើរតួនាទីស្ថាបនា ដើម្បីធ្វើឲ្យមានភាពធូរស្រាល ក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា នេះ បានលើកឡើង ។ លោក Wang Wenbin អ្នកនាំពាក្យរបស់ក្រសួង បានធ្វើការកត់សម្គាល់បែបនេះ ដែលជាការបញ្ជាក់ឡើងវិញពីជំហររបស់ប្រទេសចិន ចំពោះជម្លោះដែលកំពុងបន្តមាន នៅឯសន្និសីទសារព័ត៌មានជាប្រចាំ ក្នុងទីក្រុងប៉េកាំង។ លោក Wang បានថ្លែងថា៖ «ជុំវិញជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ប្រទេសចិនតែងតែឈរនៅខាងសន្តិភាព ភាពត្រឹមត្រូវ និងយុត្តិធម៌។ យើងបានធ្វើទំនាក់ទំនងជាប់ជានិច្ចជាមួយគ្រប់ភាគីពាក់ព័ន្ធ … Read More

តំបន់កាន់កាប់របស់ក្រុមហាម៉ាស់នៅជិតមន្ទីរពេទ្យ នៅភាគខាងជើងតំបន់ហ្គាហ្សា អ៊ីស្រាអែល បានវាយប្រហារ

អ៊ីស្រាអែល ៖ យោធាអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញអ្វីដែលពួកគេនិយាយថា គឺជាការវាយប្រហារលើគោលដៅរបស់ក្រុមជីវពលហាម៉ាស់នៅជិតមន្ទីរពេទ្យ ស្ថិតនៅភាគខាងជើងតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារកន្លងមកនេះ ។ កងទ័ពនិយាយថា ពួកគេមានគោលដៅលើមូលដ្ឋានទ័ពរបស់ក្រុមហាម៉ាស់ ស្ថិតនៅអគារក្បែរមន្ទីរពេទ្យ al-Quds ជាកន្លែងដែលការវាយប្រហារត្រូវបានរៀបផែនការ ។ ការវាយប្រហារនេះ នាំឲ្យមានការផ្ទុះជាបន្តបន្ទាប់ ដោយសារតែមានឃ្លាំងអាវុធក្រុមជីវពលនៅតំបន់ជនស៊ីវិល ។ ពួកគេដណ្តើមបានតំបន់កាន់កាប់យោធាក្រុមហាម៉ាស់ នៅភាគខាងជើងតំបន់ហ្គាហ្សា ក្នុងនោះមីស៊ីលប្រឆាំងរថក្រោះ ជើងទម្របាញ់រ៉ុក្កែត អាវុធ និងសម្ភារៈចារកម្មជាច្រើនទៀត ត្រូវរឹបអូសបាន យោងតាមកងទ័ពអ៊ីស្រាអែល បាននិយាយផងដែរ ។  វីដេអូយោធា ឃើញរថក្រោះ … Read More

ការគូសបញ្ជាក់អំពីតម្រូវការ អេហ្ស៊ីប និងអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ការ ពង្រីកជម្លោះនៅតំបន់ហ្គាហ្សា

គ៊ែរ៖លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និងលោក Hossein Amir-Abdollahian សមភាគីអ៊ីរ៉ង់ បានសង្កត់ធ្ងន់​ ពីតម្រូវការ ដើម្បីទប់ស្កាត់ការពង្រីក ជម្លោះហាម៉ាស-អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ។  អ្នកការទូតកំពូលទាំងពីរ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ បានផ្លាស់ប្តូរការវាយតម្លៃលើសន្តិសុខ និងស្ថានភាពមនុស្សធម៌នៅហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអេហ្ស៊ីប ។ លោក Shoukry ក្នុងអំឡុងពេលការហៅទូរស័ព្ទ បានពិនិត្យមើលដំណើរការ នៃការផ្តល់ជំនួយចូលទៅក្នុងតំបន់ឆ្នេរប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ តាមរយៈសេចក្តីថ្លែងការណ៍បានឲ្យដឹង ។ … Read More

ពលរដ្ឋហ្គាហ្សា ត្រឡប់ទៅជីវិតដើមវិញ ក៏ព្រោះជម្លោះដ៏សាហាវរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល

ហ្គាហ្សា៖ អូសាម៉ា សៀម ក៏ដូចជាប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ទៀត នៅតំបន់ហ្គាហ្សា អស់រយៈពេលជាង ៣សប្តាហ៍មកនេះ ត្រូវបោះបង់ចោលរថយន្តរបស់លោក ហើយងាកទៅរករទេះលា បន្ទាប់ពីប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងទៀត ត្រូវបានកាត់ផ្តាច់ដោយអ៊ីស្រាអែល ចំពេលមានជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល ដែលកំពុងបន្ត ។ នៅកណ្តាលហ្គាហ្សាស្ទ្រីប ការរស់នៅក្នុងជំរុំជនភៀសខ្លួន al-Nusiarat លោកត្រូវជិះចម្ងាយឆ្ងាយក្នុងរង្វង់ ដែលឡោមព័ទ្ធ ដើម្បីទិញនំប៉័ង ម្សៅ និងទឹក សម្រាប់គ្រួសាររបស់លោក និងប្រជាជន ដែលជ្រកក្រោមដំបូលរបស់លោក ។ សៀម បានបរាជ័យក្នុងការទទួលបាន … Read More

ប្រមុខមេដឹកនាំម៉ាឡេថា ខ្លួននឹងមិនទទួលស្គាល់ទណ្ឌកម្មឯកតោភាគីលើក្រុមអ្នកគាំទ្រក្រុមប៉ាឡេស្ទីនទេ

បរទេស៖ នៅថ្ងៃអង្គារនេះ ប្រទេសម៉ាឡេស៊ី បាននិយាយថា មិនទទួលស្គាល់ទណ្ឌកម្ម ឯកតោភាគី ជាការឆ្លើយតបទៅនឹងសំណើច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមអ្នកគាំទ្របរទេសនៃក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសប៉ាឡេស្ទីន ។ កាលពីសប្តាហ៍មុន ច្បាប់ការពារហិរញ្ញប្បទានអន្តរជាតិរបស់ក្រុមហាម៉ាស ដែលមានគោលបំណងកាត់ផ្តាច់ការផ្តល់ហិរញ្ញប្បទានអន្តរជាតិដល់ក្រុមនេះ ត្រូវបានអនុម័តដោយសភាតំណាងសហរដ្ឋអាមេរិក ហើយកំពុងរង់ចាំការបោះឆ្នោតពីព្រឹទ្ធសភា ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា រដ្ឋាភិបាលរបស់លោក កំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍលើការអនុម័តច្បាប់នេះ ដោយបន្ថែមថា វាអាចប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី លុះត្រាតែមានការបញ្ជាក់ឲ្យឃើញថា មានការផ្តល់ជំនួយជាសម្ភារៈដល់ក្រុមហាម៉ាស ឬក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីន … Read More

អនាគតហ្កាហ្សា? លោក Netanyahu ថានឹងទទួលខុសត្រូវចំពោះសន្តិសុខរបស់តំបន់ហ្កាហ្សាក្រោយចប់សង្រ្គាម

បរទេស៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា កន្លងមកនេះថា ប្រទេសរបស់លោកនឹងទទួលខុសត្រូវទាំងស្រុង ចំពោះសុវត្ថិភាពរបស់តំបន់ហ្កាហ្សា សម្រាប់រយៈពេលមិនកំណត់ បន្ទាប់ពីសង្រ្គោះរបស់យើង ជាមួយក្រុមហាម៉ាស បញ្ចប់ ។ អ៊ីស្រាអែលនឹងធានាពេលវេលាមិនកំណត់ អ៊ីស្រាអែល នឹងធានាខុសត្រូវផ្នែកន្តិសុខទាំងស្រុង ។ លោកបានបន្ថែមថា នៅពេលយើងពុំមានការទទួលខុសត្រូវសន្តិសុខ អ្វីដែលយើងមានគឺ ការផ្ទុះអំពើភេរវកម្មរបស់ក្រុមហាម៉ាសដ៏ធ្ងន់ធ្ងរ ដែលយើងមិនអាចស្មានដល់ បើតាមលោក Netanyahu បាននិយាយក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ABC … Read More

កំពុងលាក់ខ្លួន នៅទូទាំងមជ្ឈឹមបូព៌ា ក្រុមមេដឹកនាំភេរវកម្មជាន់ខ្ពស់នៃក្រុមហាម៉ាស ឆ្ងាយពីសង្គ្រាម ក្នុងតំបន់ហ្កាហ្សា

បរទេស៖ នៅទូទាំងមជ្ឈឹមបូព៌ា កំពុងលាក់ខ្លួន និងឆ្ងាយពីគ្រោះថ្នាក់នៃការវាយលុករបស់អ៊ីស្រាអែល ចូលទៅក្នុងតំបន់ហ្កាហ្សា របស់ក្រុមមន្ត្រីក្រុមជាន់ខ្ពស់ហាម៉ាស ។ មេដឹកនាំនយោបាយជាន់ខ្ពស់នៃអង្គការភេរវកម្មនេះ កំពុងរត់គេច នៅក្នុងប្រទេសអ៊ីរ៉ង់ កាតា លីបង់ និងទួរគី នៅឆ្ងាយពីសមរភូមិ ដែលបានចាប់ផ្តើម នៅពេលដែលក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីខែមុន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានចារកម្មយោធា អ៊ីស្រាអែល។ មេដឹកនាំក្រុមហាម៉ាសកំពូលៗ គ្រប់គ្រងថវិកា ដឹកនាំកិច្ចប្រតិបត្តិការភេរវកម្មដោយផ្ទាល់ និងដំណើរការយុទ្ធនាការទំនាក់ទំនងសាធារណៈ ពីទីតាំងសុវត្ថិភាពឆ្ងាយពីតំបន់ហ្កាហ្សា ដោយកត់សម្គាល់ថា មេដឹកនាំរបស់អង្គការនេះ ធ្វើអ្វីៗទាំងអស់នេះ ខណៈពេល ដែលប្រជាជនសាមញ្ញនៅតំបន់ហ្កាហ្សា … Read More