បែលហ្ស៊ិក ចង់ដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញការទម្លាក់គ្រាប់បែក នៅតំបន់ហ្កាហ្សា
បរទេស៖ លោកស្រី Petra De Sutter ឧបនាយករដ្ឋមន្រ្ដីបែលហ្ស៊ិកកាលពីថ្ងៃពុធ បានអំពាវនាវដល់រដ្ឋាភិបាលបែលហ្ស៊ិក ឲ្យអនុម័តទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល និងស៊ើបអង្កេតការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ និងជំរំជនភៀសខ្លួន នៅតំបន់ហ្កាហ្សា ។ លោកស្រី Petra De Sutter ឧបនាយករដ្ឋមន្ត្រី បានប្រាប់សារព័ត៌មាន Nieuwsblad ថា៖ «វាដល់ពេលដែលត្រូវដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល ។ វាពិតជាច្បាស់ណាស់ថា អ៊ីស្រាអែល មិនខ្វល់ពីការទាមទាររបស់អន្តរជាតិសុំឲ្យមានបទឈប់បាញ់នោះទេ» ។ អ៊ីស្រាអែល បានវាយប្រហារ នៅតំបន់ហ្កាហ្សា ជាការឆ្លើយតបទៅនឹងការវាយឆ្មក់របស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែលភាគខាងត្បូង … Read More