NATO ក៏ដកខ្លួន ចេញពីកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធ ក្រោយ រុស្ស៊ីដកខ្លួន

បរទេស៖ អង្គការណាតូបានប្រកាស ផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញ នៅអឺរ៉ុបឬ ហៅកាត់ថា CFE បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយពណ៌នាថាវាជាយន្តការដែលប្រើប្រាស់ លែងកើតទៅហើយចំពេលមានការប្រឈមមុខ ជាមួយប្រទេសលោកខាងលិច ។

ប្លុកសូវៀត និងសមាជិកណាតូក្នុងខែចុងក្រោយនៃសង្រ្គាមត្រជាក់ ត្រូវបានចុះហត្ថលេខា សន្ធិសញ្ញា CFE នៅឆ្នាំ១៩៩០ ។ វាបានដាក់កម្រិតលើចំនួនរថក្រោះ រថពាសដែក កាំភ្លើងធំ ឧទ្ធម្ភាគចក្រ និងយន្តហោះ ដែលឈរជើងនៅអឺរ៉ុប ។

ខណៈពេលដែលកិច្ចព្រមព្រៀងដំបូង បានជួយដល់ស្ថិរភាពក្របខ័ណ្ឌសន្តិសុខនៅអឺរ៉ុបនោះ ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្រោយមកបានចាប់ផ្តើមរំលងការរឹតបន្តឹងខ្លាំងពេក រួមទាំងដោយការទទួលស្គាល់សមាជិកថ្មីជាដើម យោងតាមក្រសួងការបរទេសរុស្ស៊ីបានលើកឡើង។

ទន្ទឹមគ្នានេះដែរក្រសួងការបរទេសរុស្ស៊ី បានច្រានចោលនូវ លទ្ធភាព នៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធថ្មីជាមួយលោកខាងលិច ដោយនិយាយថា ណាតូ មិនអាចចរចាបានទេនៅពេលនេះ៕