ដកខ្លួនជាផ្លូវការ! រុស្ស៊ី ចេញពីសន្ធិសញ្ញា កងកម្លាំងប្រដាប់អាវុធអឺរ៉ុប ក្រោយសង្គ្រាមត្រជាក់ដ៏សំខាន់

រុស្ស៊ី ការដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាសន្តិសុខដ៏សំខាន់មួយ ប្រទេសរុស្ស៊ី បានដាក់កម្រិតប្រភេទសំខាន់ៗនៃកងកម្លាំងប្រដាប់អាវុធធម្មតា ដោយបានបន្ទោសសហរដ្ឋអាមេរិក ចំពោះការធ្វើឱ្យខូចសន្តិសុខ ក្រោយសង្គ្រាមត្រជាក់ជាមួយនឹងការពង្រីកសម្ព័ន្ធភាពយោធារបស់អង្គការណាតូ កាលពីថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា កន្លងមកនេះ។

រយៈពេលមួយឆ្នាំបន្ទាប់ពីព្រឹត្តិកាណ៍ដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំង និងបានដាក់ដែនកំណត់ដែលអាចផ្ទៀងផ្ទាត់បាន លើប្រភេទគ្រឿងយុទ្ធោបករណ៍យោធាធម្មតាដែលអង្គការណាតូ និងសន្ធិសញ្ញាវ៉ាសូវី អាចដាក់ពង្រាយបាន  ត្រូវបានចុះហត្ថលេខា លើសន្ធិសញ្ញាស្តីពី កងកម្លាំងប្រដាប់អាវុធធម្មតានៅអឺរ៉ុប (CFE) ឆ្នាំ១៩៩០ មួយនេះ ។

សន្ធិសញ្ញានេះត្រូវបានបង្កើតឡើងដើម្បីការពារភាគីណាមួយនៃសង្រ្គាមត្រជាក់ ពីការប្រមូលផ្តុំកងកម្លាំងសម្រាប់ការវាយលុកយ៉ាងឆាប់រហ័សប្រឆាំងនឹងភាគីម្ខាងទៀតនៅក្នុងទ្វីបអឺរ៉ុប ប៉ុន្តែមិនមានប្រជាប្រិយនៅក្នុងទីក្រុង មូស្គូ នោះទេ ព្រោះវាបានធ្វើឱ្យខូចប្រយោជន៍របស់សហភាពសូវៀត នៅក្នុងការប្រើប្រាស់សព្វាវុធធម្មតា ។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រុស្ស៊ីបានដកខ្លួនជាផ្លូវការពីសន្ធិសញ្ញានេះ នៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ហើយពេលនេះសន្ធិសញ្ញានេះបានក្លាយជា «ប្រវត្តិសាស្ត្រ» សម្រាប់រុស្ស៊ី ហើយ បន្ទាប់ពីរុស្ស៊ីបានប្រកាសពីចេតនារបស់ខ្លួនក្នុងការចាកចេញពីសន្ធិសញ្ញានៅឆ្នាំនេះ។

អង្គការណាតូ បានថ្កោលទោសការសម្រេចនេះដោយនិយាយថា វាបានធ្វើឱ្យខូចខាតដល់សន្តិសុខរបស់អឺរ៉ុប-អាត្លង់ទិក ៕