លោកណេតានីយ៉ាហ៊ូ ផ្តល់ការផ្អាកតិចតួចតាមយុទ្ធសាស្ត្រ ប៉ុន្តែគ្មានបទឈប់បាញ់ទេ ខណៈ UN អំពាវនាវសុំលទ្ធភាពមនុស្សធម៌ចូលទៅហ្កាហ្សា
អ៊ីស្រាអែល ៖ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម អ៊ីស្រាអែលជាមួយក្រុមហាម៉ាស រយៈពេលមួយខែ អង្គការសហប្រជាជាតិ បានអំពាវនាវសុំលទ្ធភាពមនុស្សធម៌ទៅតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ ខណៈដែលលោក នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) បានច្រានចោល ការអំពាវនាវឲ្យមានបទឈប់បាញ់ ម្តងទៀត ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន និងអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា បានកើនលើស ១0.000 នាក់ ដែលមានកុមារ១៦០ស្ថិតក្នុងចំណោមអ្នកស្លាប់នោះ គឺនៅមុនពេលកំណត់រយៈពេលមួយខែ ។
លោក Christian Lindmeier អ្នកនាំពាក្យទីភ្នាក់ងារសុខភាពរបស់ UN បាននិយាយថា៖« ជារៀងរាល់ថ្ងៃអ្នកគិតថា វាជាថ្ងៃដ៏អាក្រក់បំផុត ហើយថ្ងៃបន្ទាប់ គឺកាន់តែអាក្រក់ថែមទៀត។ «លទ្ធភាពចូលទៅកាន់តំបន់ហ្កាហ្សា គឺជាការចាំបាច់ណាស់។
លោក Lindmeier បានអំពាវនាវសុំឲ្យមាន «ឆន្ទៈនយោបាយយ៉ាងហោចណាស់ ផ្តល់ការផ្អាកការវាយប្រហារជាលក្ខណៈមនុស្សធម៌ និងលទ្ធភាពចូល ដើម្បីសម្រាលដល់ទុក្ខលំបាករបស់ប្រជាជនស៊ីវិល ក៏ដូចជាចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា»៕