លោក Issam Abdallah អ្នកសារព័ត៌មានរ៉យទ័រ ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់

បរទេស៖ លោក Issam Abdallah អ្នកថតវីដេអូរបស់សារព័ត៌មានរ៉យទ័រ ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ ទី១៣ ខែតុលាកន្លងមក នៅភាគខាងត្បូងប្រទេសលីបង់ ខណៈកំពុងធ្វើការជាមួយបុគ្គលិកម្នាក់ ដើម្បីផ្តល់ការផ្សាយវីដេអូបន្តផ្ទាល់នៃការផ្ទុះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ លោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) និង លោក Stephane Dujarric ជាអ្នកការទូតជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីគ្រោះថ្នាក់ ដែលអ្នកសារព័ត៌មាន ប្រឈមមុខក្នុងតាមយកព័ត៌មានជម្លោះនេះ ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅ UN លោក … Read More

គោលដៅលើ Gaza Metro នៃផ្លូវរូងក្រោមដី ក្រុមភេរវករលាក់ខ្លួន កំណត់ដោយអ៊ីស្រាអែល

បរទេស៖ ក្រុមហាម៉ាស បានចំណាយពេល ២ទសវត្សរ៍ ដើម្បីសាងសង់ផ្លូវរូងក្រោមដីដ៏ជ្រៅ និងការពារ ដើម្បីទប់ទល់នឹងការវាយលុកលើដីណាមួយរបស់ទាហានអ៊ីស្រាអែល បើតាមក្រុមអ្នកជំនាញ បានលើកឡើង ។ ក្រុមភេរវករ បានចំណាយពេលរៀបចំជាច្រើនឆ្នាំ លើបណ្តាញដ៏ធំទូលាយនេះ ត្រូវបានគេជឿថា មានកម្ពស់ដល់ទៅ ១០០ ហ្វីត (៣០ម៉ែត្រ) នៅក្រោមផ្ទៃក្នុងកន្លែងខ្លះ និងបង្កើតជាផ្នែកកណ្តាលនៃការការពារមួយ ។ ផ្លូវតូចចង្អៀត ក្នុងទឹកដី និងផ្លូវតូចៗ ជាច្រកចូលផ្លូវរូងក្រោមដី ត្រូវបានលាក់នៅក្នុងជាន់ខាងក្រោមនៃផ្ទះ វិហារឥស្លាម និងសាលារៀន ខណៈដែលត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់បង្កៃគ្រឿងផ្ទុះ … Read More

ការលើកឡើងបែបប្រល័យពូជសាសន៍ របស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលប្រកាសថានឹង «លុបបំបាត់ក្រុមហាម៉ាស»

អ៊ីស្រាអែល៖ សម្តីលើកឡើងបែបប្រល័យពូជសាសន៍ របស់លោក Yoav Gallant រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែល ប្រកាសថា កងទ័ពអ៊ីស្រាអែលនឹង «លុបបំបាត់ហាម៉ាសពីផែនដី បន្ទាប់ពីក្រុមនេះបានវាយប្រហារប្រជាពលរដ្ឋ នៅលើទឹកដីអ៊ីស្រាអែល ។ «ជនជាតិជ្វីហ្វ (Jewish) មិនធ្លាប់ទទួលរង អំពើឃោរឃៅបែបនេះរាប់ចាប់តាំងពីឆ្នាំ 1945» រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Yoav Gallant ថ្លែងលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី១១ ខែតុលា ទាក់ទងនឹងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាលេស្ទីនកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ។ លោក Gallant បន្ថែមថា «យើងនឹងលុបបំបាត់ពួកគេពីផ្ទៃផែនដី។ ពួកគេនឹងលែងមានវត្តមាន។ … Read More

ការស្នើឱ្យប្រើអាវុធប្រល័យលោកលើហាម៉ាស ពីតំណាងរាស្ត្រ អ៊ីស្រាអែល

អ៊ីស្រាអែល៖ តំណាងរាស្ត្រ មកពីបក្សកាន់អំណាច នៅប្រទេសអ៊ីស្រាអែល លោកស្រី Revital Gotliv ដែលបានអំពាវនាវឱ្យមាន ការប្រើប្រាស់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអែរ ឆ្លើយតបនឹងក្រុមហាម៉ាស ដើម្បីស្ដារសន្តិសុខជាតិ។ «ចូរប្រើប្រាស់មីស៊ីល Jericho! គំនិតរបស់ខ្ញុំគឺថា ចូរប្រើប្រាស់អាវុធប្រល័យលោក! សូមព្រះថែរក្សាការពារកម្លាំងរបស់យើង» លោកស្រី Revital Gotliv តំណាងរាស្ត្រមកពីបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃទី 09 តុលា បានសរសើរលើបណ្ដាញសង្គម X យ៉ាងដូច្នេះ។ មីស៊ីលអន្តរទ្វីប (ICBM) … Read More

យានដ្រូន ៣៩គ្រឿងរបស់កងកម្លាំងអ៊ុយក្រែន រុស្ស៊ីកម្ទេច ខណៈអ៊ុយក្រែនបង្កើនការវាយលុក

រុស្សី៖  កងទ័ពរុស្ស៊ី បានកម្ទេចយានដ្រូន៣៩គ្រឿងរបស់កងទ័ពអ៊ុយក្រែន ខណៈកងកម្លាំងអ៊ុយក្រែនបានបង្កើនការវាយលុករបស់ខ្លួន។ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយរបាយការណ៍ដែលបាននិយាយថា កងទ័ពរុស្ស៊ីបានកម្ទេចរថក្រោះ៣គ្រឿង រថពាសដែក៩គ្រឿង ប្រព័ន្ធកាំភ្លើងធំM777 ផលិតនៅសហរដ្ឋអាមេរិកមួយគ្រឿង កាំភ្លើងធំបាញ់ផ្លោង M119 ផលិតនៅសហរដ្ឋអាមេរិកមួយគ្រឿង រថក្រោះ M109 ពីរគ្រឿងដែលផលិតដោយសហរដ្ឋអាមេរិក ព្រមទាំងឃ្លាំងគ្រាប់រំសេវ និងអាវុធមួយចំនួនទៀត ក្នុងទិសដៅតំបន់ Kupiansk, Lyman, Donetsk, Zaporizhzhia និងតំបន់ Kherson នេះយោងតាមការរាយការណ៍ចុងក្រោយ ស្តីពីជម្លោះកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹង ។ កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់គ្រាប់ផ្លោងចំនួន … Read More

មន្ទីរប៉ង់តាហ្គោន៖ សន្យាសាងសង់ មូលដ្ឋានទ័ពអាកាសផ្ទាល់ខ្លួន ដល់អ៊ុយក្រែន

សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកនឹងដឹកនាំសម្ព័ន្ធមិត្ត ដែលពោរពេញទៅដោយសមត្ថភាព ក្នុងការបង្កើតកងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន រួមទាំងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះចម្បាំង F-16ផង នេះបើយោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលម្ងៃ ។ នៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិក លោក Austin បានប្រាប់អ្នកយកព័ត៌មាន ថា៖ខ្ញុំមានមោទនភាពក្នុងការប្រកាសថាសហរដ្ឋអាមេរិកនឹងឈានជើងម្តងទៀត ដើម្បីជួយដឹកនាំសម្ព័ន្ធនៃបណ្តាប្រទេស ដែលធ្វើការជាមួយអ៊ុយក្រែនក្នុងការអភិវឌ្ឍកងកម្លាំងអាកាសរបស់ខ្លួន ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន និងដៃគូផ្សេងទៀត ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន។ … Read More

នគរបាលប្រុសថៃនឹងអនុញ្ញាតឱ្យ ទុកសក់បានប្រវែង៥សង់ទីម៉ែត្រ

ថៃ៖ លោកឧត្តមសេនីយ៍ Torsak Sukvimol អគ្គស្នងការនគរបាលជាតិ បានពិនិត្យឡើងវិញនូវទប្បញ្ញត្តិរបស់នគរបាល ដើម្បីអនុញ្ញាតឱ្យមន្ត្រីជាបុរស អាចទុកសក់បានប្រវែង ៥សង់ទីម៉ែត្រ។ បើតាមប្រភពពីប៉ូលីស លេខកូដអនុវត្តឯកសណ្ឋានឆ្នាំ ២០២៣ បានលុបចោលបទប្បញ្ញត្តិទាក់ទងនឹងឯកសណ្ឋានប៉ូលីសដែលបានកំណត់ក្នុងឆ្នាំ ២០១៨ នេះបើយោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។ ក្នុងន័យនេះ មន្ត្រីប៉ូលីសប្រុសត្រូវបានអនុញ្ញាតឱ្យបណ្តុះសក់មិនលើសពី ៥ សង់ទីម៉ែត្រ ខណៈដែលផ្នែកទាំងសងខាង និងផ្នែកខាងក្រោយក្បាលគួរតែតិចជាង ១ សង់ទីម៉ែត្រ។ … Read More

ប៉ាឡេស្ទីន ទទួលបានការគាំទ្រ ឥតងាករេពី អារ៉ាប៊ីសាអូឌីត

បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់អំពីជំហបន្តគាំទ្រ សិទ្ធិស្របច្បាប់ របស់ប៉ាឡេស្ទីន នៅចំពោះមុខជម្លោះ ដោយយោធាជាមួយនឹង ប្រទេសអ៊ីស្រាអែល នេះយោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹង ។ នៅក្នុងអំឡុងពេលការហៅទូរស័ព្ទមួយ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍កន្លងមក មានបញ្ជាក់ដូចខាងឡើង កាលដែលព្រះអង្គម្ចាស់ Mohammed bin Salman បានប្រាប់ ប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas នេះបើប្រភពដដែល បានសរសេរទៀត ។ រាជទាយាទអង្គនេះ … Read More

កំពុងផ្ទុះការគាំទ្រលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន សម្រាប់ប៉ាឡេស្ទីន ហើយស្ដីបន្ទោសលើទីក្រុងវ៉ាស៊ីនតោន

ចិន៖  នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីល្ងាចថ្ងៃអាទិត្យ ទី៨ ខែតុលា ថ្មីៗនេះ ស្ថានកុងស៊ុលអ៊ីស្រាអែល បានផ្សព្វផ្សាយសារបង្ហោះក្នុងបណ្ដាញសង្គម ទៅកាន់អ្នកតាមដានរបស់ខ្លួន ចំនួន ២៦៤.០០០នាក់ ដោយពណ៌នាអំពីរបាយការណ៍របស់ស្ត្រីជនជាតិចិន-អ៊ីស្រាអែលម្នាក់ ដែលត្រូវបានក្រុមហាម៉ាស ចាប់ខ្លួន។ សម្រាប់ការឆ្លើយតប លើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន កំពុងផ្ទុះឡើងជាមួយនឹងការគាំទ្រដល់ប៉ាឡេស្ទីន ហើយបានទម្លាក់កំហុស ទៅលើទីក្រុងវ៉ាស៊ីនតោន ចំពោះការគាំទ្ររដ្ឋជ្វីហ្វ អ៊ីស្រាអែល ដែលបាននឹងកំពុងបង្កការខូចខាតដែលមិនអាចស្រោចស្រង់វិញបាន ចំពោះតំបន់ហ្គាហ្សា។ មតិយោបល់បានបញ្ចេញមិនសមរម្យ រាប់រយសារពីអ្នកប្រើប្រាស់ បានបង្ហោះពីក្រោមសាររបស់ស្ថានកុងស៊ុលអ៊ីស្រាអែល ហើយអ្នកបញ្ចេញមតិយោបល់ខ្លះ បានប្រៀបធៀបអ៊ីស្រាអែល ទៅនឹងប្រទេសជប៉ុន … Read More