គោលដៅលើ Gaza Metro នៃផ្លូវរូងក្រោមដី ក្រុមភេរវករលាក់ខ្លួន កំណត់ដោយអ៊ីស្រាអែល
បរទេស៖ ក្រុមហាម៉ាស បានចំណាយពេល ២ទសវត្សរ៍ ដើម្បីសាងសង់ផ្លូវរូងក្រោមដីដ៏ជ្រៅ និងការពារ ដើម្បីទប់ទល់នឹងការវាយលុកលើដីណាមួយរបស់ទាហានអ៊ីស្រាអែល បើតាមក្រុមអ្នកជំនាញ បានលើកឡើង ។
ក្រុមភេរវករ បានចំណាយពេលរៀបចំជាច្រើនឆ្នាំ លើបណ្តាញដ៏ធំទូលាយនេះ ត្រូវបានគេជឿថា មានកម្ពស់ដល់ទៅ ១០០ ហ្វីត (៣០ម៉ែត្រ) នៅក្រោមផ្ទៃក្នុងកន្លែងខ្លះ និងបង្កើតជាផ្នែកកណ្តាលនៃការការពារមួយ ។
ផ្លូវតូចចង្អៀត ក្នុងទឹកដី និងផ្លូវតូចៗ ជាច្រកចូលផ្លូវរូងក្រោមដី ត្រូវបានលាក់នៅក្នុងជាន់ខាងក្រោមនៃផ្ទះ វិហារឥស្លាម និងសាលារៀន ខណៈដែលត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់បង្កៃគ្រឿងផ្ទុះ និងគ្រាប់បែកដែលផលិតនៅក្នុងស្រុក ដើម្បីរៀបចំសម្រាប់ការវាយប្រហារណាមួយរបស់អ៊ីស្រាអែល។
ការរៀបចំរបស់ក្រុមហាម៉ាស នឹងមានន័យថា ការវាយលុកលើដីណាមួយ ទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា នឹងមានគ្រោះថ្នាក់ ហើយទំនងជាបណ្តាលឲ្យមានអ្នករងរបួសយ៉ាងធ្ងន់ធ្ងរលើភាគីទាំងសងខាង ក៏ដូចជាប្រជាជនស៊ីវិល ដែលនៅសេសសល់នោះ។