លោក Biden៖ ពិភពលោកមិនរង់ចាំយើង ប៉ុន្តែវាពឹងផ្អែកលើយើង

សហរដ្ឋអាមេរិក៖  លោក Jie Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានអំពាវដល់មេដឹកនាំពិភពលោក នៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារកន្លងទៅថា ដើម្បីឈរជាមួយអ៊ុយក្រែនប្រឆាំងអ្នកឈ្លានពានរុស្ស៊ី ដោយសង្ឃឹមថាសមាជិកគណបក្សសាធារណៈរដ្ឋ នៅក្នុងសភានឹងកត់សំគាល់។ លោក Biden ជាអ្នកប្រជាធិបតេយ្យ បានប្រមូលផ្តុំសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដើម្បីគាំទ្រអ៊ុយក្រែន ជាផ្នែកនាំមុខមួយនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ដោយអះអាងថា ពិភពលោក ត្រូវបញ្ជូនសញ្ញាច្បាស់លាស់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា លោកនឹងមិនអាចនៅស៊ូទ្រាំជាមួយលោកខាងលិចនោះទេ។ ប្រឈមមុខការរិះគន់ លោក Biden  ពីសមាជិកគណបក្សសាធារណៈរដ្ឋមួយចំនួន ជាអ្នកដែលចង់ឲ្យសហរដ្ឋអាមេរិក ចំណាយថវិកាកាន់តែតិចលើកិច្ចប្រឹងប្រែងសង្គ្រាម។ … Read More

ប្រទេសឥណ្ឌា៖ ផ្ទុះតវ៉ាប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីកាណាដា លើការស្លាប់សកម្មជនផ្ដាច់ខ្លួន

ឥណ្ឌា៖  នៅក្នុងប្រទេសឥណ្ឌា បានផ្ទុះការតវ៉ានៅភាគខាងជើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau)បានចោទប្រកានទីកក្រុង New Delhi ថាទីភ្នាក់ងារចារកម្មរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីគ (Sikh)។ រូបផូស្ទ័ររបស់លោក Trudeau ជាមួយការលើកពាក្យស្លោក ក្រុមកម្មករមកពីតំបន់ Dogra Front នៅក្នុងទីក្រុង ចាំមួ (Jammu) បាននិយាយថា លោកនាយករដ្ឋមន្ត្រីកាណាដាបានចោទប្រកាន់ទីក្រុង New Delhi បំភិតបំភ័យអ្នកបោះឆ្នោតរបស់លោក។ ចំនួនប្រជាជនកាន់សាសនាស៊ីគនៅ កាណាដា មានច្រើនបំផុត ក្រៅពីរដ្ឋពុនចាប(Punjab) របស់ឥណ្ឌាដោយមានប្រជាជនប្រហែល ៧៧សែននាក់ត្រូវគេរាយការណ៍កាន់សាសនាស៊ីគ … Read More

ក្រោយពីការចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ទាមទារឲ្យសហរដ្ឋអាមេរិកបង្ហាញសុច្ឆន្ទៈ

អ៊ីរ៉ង់៖ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែបង្ហាញ «សុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត»របស់ខ្លួនក្នុងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ ខណៈដែលការចរចាដោយប្រយោលជាច្រើនខែរវាងគូសត្រូវ ដែលមានរយៈពេលយូរ មិនបានឈានទៅដល់ចំណុចណាមួយឡើយ។ នៅក្នុងសុន្ទរកថានៅឯមហាសន្និបាតUN លោករ៉េស៊ី បាននិយាយ ដោយសំដៅទៅលើផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) រវាងទីក្រុងតេអេរ៉ង់ និង មហាអំណាចទាំង៦ថា៖«តាមរយៈការចាកចេញពីJCPOA សហរដ្ឋអាមេរិក បានរំលោភលើកិច្ចព្រមព្រៀង និងគោលការណ៍នៃសេចក្តីស្មោះត្រង់។ សហរដ្ឋអាមេរិក គួរតែបង្ហាញពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួន»។ លោក ដូណាល់ … Read More

ការដាក់ពាក្យបណ្តឹងទៅ WTO អ៊ុយក្រែនប្រឆាំងនឹងប្រទេសជិតខាងចំនួន៣ លើការហាមឃាត់ការនាំចូល

អ៊ុយក្រែន៖ ការដាក់ពាក្យបណ្តឹងពីរដ្ឋាភិបាលអ៊ុយក្រែន ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងប្រទេសប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី ដែលបានដាក់បម្រាមជាឯកតោភាគីលើការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន។ សូមបញ្ជាក់ថា សហភាពអឺរ៉ុបបានជួយអ៊ុយក្រែនឲ្យដឹកជញ្ជូនផលិតផលកសិកម្មរបស់ខ្លួន តាមរយៈបណ្តាប្រទេសជាសមាជិក បន្ទាប់ពីការវាយប្រហារដោយរុស្ស៊ីបានរារាំងដល់ការនាំចេញពីកំពង់ផែនៅសមុទ្រខ្មៅ។ ប៉ុន្តែប្រទេសសមាជិកមួយចំនួនបានអះអាងថា ការនាំចេញដែលមានបំណងសម្ដៅទៅទ្វីបអាហ្រ្វិក និងទីកន្លែងផ្សេងទៀតបានទើរត្រឹមប្រទេសរបស់ពួកគេ ដែលនេះ បានជះឥទ្ធិពលអវិជ្ជមានដល់កសិករក្នុងស្រុករបស់ខ្លួន។ ក្រោយមានការលើកឡើងនេះ សហភាពអឺរ៉ុប (EU) បានយល់ព្រមឲ្យប្រទេសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងប្រទេសពីរផ្សេងទៀត ដែលជាប្រទេសជិតខាងរបស់អ៊ុយក្រែន ហាមឃាត់ការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន ក្នុងខែឧសភា។ ប៉ុន្តែសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា … Read More

ឥណ្ឌា៖ បញ្ជាឲ្យអ្នកការទូតកាណាដាចាកចេញ ខណៈជម្លោះនៃការធ្វើឃាតសកម្មជនក្រុមសាសនា Sikh

ឥណ្ឌា៖ ទំនាក់ទំនង រវាងប្រទេសទាំង២ កាន់តែធ្លាក់ចុះ ក្រោយការចោទប្រកាន់របស់ប្រទេសកាណាដា ដែលថាប្រទេសឥណ្ឌាអាចមានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតសកម្មជនរបស់ក្រុមសាសនា Sikh នៅលើទឹកដីរបស់ខ្លួន បានបង្កឲ្យមានជម្លោះកាន់តែខ្លាំងឡើងៗ ដោយទីក្រុង Ottawa និង New Delhi សុទ្ធតែបណ្តេញមន្ត្រីការទូតជាន់ខ្ពស់ដូចគ្នា។ ការបណ្តេញចេញអ្នកការទូតទៅវិញទៅមកនេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីលោក Justin Trudeau បាននិយាយថា កាណាដាកំពុងស៊ើបអង្កេត «ការចោទប្រកាន់ដ៏គួរឲ្យទុកចិត្តបាន» ដែលភ្ជាប់ឥណ្ឌាទៅនឹងការសម្លាប់កាលពីខែមិថុនា លើពលរដ្ឋកាណាដា និងជាមេដឹកនាំសាសនា Sikh ដ៏លេចធ្លោគឺលោក Hardeep Singh Nijjar។ … Read More

មូលដ្ឋានយោធាអាមេរិក គំរាមកំហែងដល់សន្តិភាព

តូក្យូ៖ អភិបាលខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន បានស្វែង រកការគាំទ្រ ពីអន្តរជាតិនៅក្នុងសម័យប្រជុំ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ សម្រាប់ការប្រឆាំងរបស់លោក ចំពោះផែនការ ផ្លាស់ប្តូរទីតាំងមូលដ្ឋានយោធា របស់សហរដ្ឋអាមេរិក នៅក្នុងខេត្តភាគខាងត្បូងជប៉ុន។ ប៉ុន្តែជំហររបស់អភិបាលក្រុងលោក Denny Tamaki ត្រូវបានចោទសួរភ្លាមៗ ដោយមន្ត្រីរដ្ឋាភិបាលជប៉ុន នៅទីកន្លែងប្រជុំក្នុងទីក្រុងហ្សឺណែវ ដែលជាការបំបែកចេញពីការឈ្លោះ ប្រកែកគ្នាលើគម្រោងនេះ ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលសម្រេចបានជាលើកដំបូង ដោយទីក្រុងតូក្យូ និងវ៉ាស៊ីនតោនក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ។ លោកបាមលើកឡើងថា “ខ្ញុំមកទីនេះថ្ងៃនេះ ដើម្បីសុំឱ្យពិភពលោកធ្វើជាសាក្សី អំពីស្ថានភាពនៅអូគីណាវ៉ា” … Read More

អំឡុងទស្សនកិច្ចនៅអាមេរិក ក្រុមអ្នកតវ៉ានិយាយថា ពន្ធនាគារតែមួយគត់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគួរទៅ

អ៊ីស្រាអែល៖ កាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា កន្លងមកនេះ ក្រុមអ្នកតវ៉ាប្រឆាំងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុង San Francisco ខណៈលោកនាយករដ្ឋមន្ត្រី រូបនេះ បានបំពេញទស្សនកិច្ចនៅរដ្ឋ California និងជួបជាមួយសហគ្រិនបច្ចេកវិទ្យាលោក Elon Musk។ ការតវ៉ានេះ ត្រូវបានរៀបចំដោយក្រុមមូលដ្ឋាន UnXeptable ដែលបេកកម្មរបស់ពួកគេ គឺដើម្បីថែរក្សាអត្តសញ្ញាណប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ជាទីជម្រករបស់ប្រជាជនជ្វីសទាំងអស់ បើយោងតាមគេហទំព័ររបស់ខ្លួន។ ឈ្មោះ តូនី ហ្គូលបាស់ (Toni Golbus) អ្នកតវ៉ាវ័យ៨៣ ឆ្នាំម្នាក់ បាននិយាយថា … Read More

ប៉េរូ៖ ដាក់រដ្ឋក្នុងគ្រាអាសន្ន នៅផ្នែកខ្លះនៃរដ្ឋធានី បន្ទាប់ពីឧក្រិដ្ឋកម្មកើនឡើង

ប៉េរូ៖ លោកស្រីប្រធានាធិបតីប៉េរូ Dina Boluarte បាននិយាយកាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញាកន្លងទៅថា រដ្ឋាភិបាលរបស់លោកស្រី បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងស្រុកចំនួនបី ដែលរងគ្រោះដោយការរីករាលដាលនៃឧក្រិដ្ឋកម្ម ដោយជាវិធានការដែលអនុញ្ញាតឲ្យយោធាជួយពង្រឹងសន្តិសុខក្នុងប្រទេស។ លោកស្រី Boluarte បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងស្រុក San Juan de Lurigancho (សាន វ៉ាន់ ដេ លូរីហ្កានឆូ) និងស្រុក San Martin de Porras (សាន ម៉ាទីន ដេ … Read More

តើអាមេនីអាចជាគោលដៅ ការឈ្លានពានរបស់រុស្ស៊ី?

រុស្ស៊ី៖  ស្ថិតក្នុងទីតាំងភូមិសាស្ត្រនយោបាយគួរឲ្យចាប់អារម្មណ៍ ប្រទេសអាមេនីតូចប៉ុន្តែខ្លាំង។ នៅព្រំដែនភាគខាងលិចរបស់ខ្លួន គឺទួរគី ដែលជាសម្ព័ន្ធមិត្តណាតូ ប៉ុន្តែជាសត្រូវយូរអង្វែង។ នៅភាគខាងកើតរបស់ខ្លួន គឺជាសត្រូវមួយទៀត គឺអាស៊ែបៃហ្សង់ដែលអាមេនី ទើបតែវាយដណ្តើមយកតំបន់ជម្លោះណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលបានអះអាងទាមទារដោយប្រទេសទាំងពីរ។ ចំណែកភាគខាងជើង គឺប្រទេសហ្ស៊កហ្ស៊ី ដែលស្ថិតនៅក្នុងសង្គ្រាមពាក្យសម្តីមិនចេះមិនហើយ និងចារកម្ម (ហើយជួនកាលមានសង្រ្គាមជាក់ស្តែង) ជាមួយប្រទេសរុស្ស៊ី។ ទាំងហ្ស៊កហ្ស៊ី និងអាមេនី គឺជាផ្នែកមួយនៃសហភាពសូវៀត ប៉ុន្តែនៅពេលដែលរុស្ស៊ីបានឈ្លានពានហ្ស៊កកហ្ស៊ីក្នុងឆ្នាំ២០០៨ ការគាំទ្រសម្រាប់រុស្ស៊ីនៅក្នុងប្រទេសអាមេនី មានកម្រិតខ្ពស់ណាស់។ ចំពោះខាងត្បូងអាមេនី គឺអ៊ីរ៉ង់ ដែលសម្រាប់ពេលនេះ ជាមិត្តនឹងអាមេនីដែលមានសម្ព័ន្ធភាពជាមួយរុស្ស៊ី។ ប៉ុន្តែនៅចុងខែកញ្ញាឆ្នាំ … Read More