លោក Biden៖ ពិភពលោកមិនរង់ចាំយើង ប៉ុន្តែវាពឹងផ្អែកលើយើង

សហរដ្ឋអាមេរិក  លោក Jie Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានអំពាវដល់មេដឹកនាំពិភពលោក នៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារកន្លងទៅថា ដើម្បីឈរជាមួយអ៊ុយក្រែនប្រឆាំងអ្នកឈ្លានពានរុស្ស៊ី ដោយសង្ឃឹមថាសមាជិកគណបក្សសាធារណៈរដ្ឋ នៅក្នុងសភានឹងកត់សំគាល់។

លោក Biden ជាអ្នកប្រជាធិបតេយ្យ បានប្រមូលផ្តុំសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដើម្បីគាំទ្រអ៊ុយក្រែន ជាផ្នែកនាំមុខមួយនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ដោយអះអាងថា ពិភពលោក ត្រូវបញ្ជូនសញ្ញាច្បាស់លាស់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា លោកនឹងមិនអាចនៅស៊ូទ្រាំជាមួយលោកខាងលិចនោះទេ។

ប្រឈមមុខការរិះគន់ លោក Biden  ពីសមាជិកគណបក្សសាធារណៈរដ្ឋមួយចំនួន ជាអ្នកដែលចង់ឲ្យសហរដ្ឋអាមេរិក ចំណាយថវិកាកាន់តែតិចលើកិច្ចប្រឹងប្រែងសង្គ្រាម។

លោក Donald Trump អតីតប្រធានាធិបតី បានសន្យាស្វែងរកការបញ្ចប់សង្គ្រាមឲ្យបានឆាប់រហ័ស ប្រសិនបើលោកបានត្រលប់មកកាន់អំណាចវិញ។ លោកTrump បានបង្ហាញពីភាពមិនជឿជាក់អំពីការចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយសម្ព័ន្ធមិត្តជាប្រពៃណី រួមមានទាំងសម្ព័ន្ធយោធាណាតូ។