តើអាមេនីអាចជាគោលដៅ ការឈ្លានពានរបស់រុស្ស៊ី?

រុស្ស៊ី៖  ស្ថិតក្នុងទីតាំងភូមិសាស្ត្រនយោបាយគួរឲ្យចាប់អារម្មណ៍ ប្រទេសអាមេនីតូចប៉ុន្តែខ្លាំង។ នៅព្រំដែនភាគខាងលិចរបស់ខ្លួន គឺទួរគី ដែលជាសម្ព័ន្ធមិត្តណាតូ ប៉ុន្តែជាសត្រូវយូរអង្វែង។ នៅភាគខាងកើតរបស់ខ្លួន គឺជាសត្រូវមួយទៀត គឺអាស៊ែបៃហ្សង់ដែលអាមេនី ទើបតែវាយដណ្តើមយកតំបន់ជម្លោះណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលបានអះអាងទាមទារដោយប្រទេសទាំងពីរ។

ចំណែកភាគខាងជើង គឺប្រទេសហ្ស៊កហ្ស៊ី ដែលស្ថិតនៅក្នុងសង្គ្រាមពាក្យសម្តីមិនចេះមិនហើយ និងចារកម្ម (ហើយជួនកាលមានសង្រ្គាមជាក់ស្តែង) ជាមួយប្រទេសរុស្ស៊ី។ ទាំងហ្ស៊កហ្ស៊ី និងអាមេនី គឺជាផ្នែកមួយនៃសហភាពសូវៀត ប៉ុន្តែនៅពេលដែលរុស្ស៊ីបានឈ្លានពានហ្ស៊កកហ្ស៊ីក្នុងឆ្នាំ២០០៨ ការគាំទ្រសម្រាប់រុស្ស៊ីនៅក្នុងប្រទេសអាមេនី មានកម្រិតខ្ពស់ណាស់។

ចំពោះខាងត្បូងអាមេនី គឺអ៊ីរ៉ង់ ដែលសម្រាប់ពេលនេះ ជាមិត្តនឹងអាមេនីដែលមានសម្ព័ន្ធភាពជាមួយរុស្ស៊ី។ ប៉ុន្តែនៅចុងខែកញ្ញាឆ្នាំ ២០២៣ អាមេនីនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់សមយុទ្ធយោធារួមគ្នា។ សកម្មភាពនេះ កាន់តែគំរាមកំហែងដល់ប្រទេសរុស្ស៊ី ដែលទទួលកងកម្លាំងយោធារុស្ស៊ីជាផ្នែកនៃសមាជិកភាពនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) របស់ខ្លួន។ សមយុទ្ធនេះ គឺចុងក្រោយបង្អស់នៅក្នុងការបំបែករវាងរុស្ស៊ី និងអាមេនី ដែលអាចធ្វើឲ្យបែកបាក់ទំនាក់ទំនងរបស់ពួកគេជាអចិន្ត្រៃយ៍ ឬ អាក្រក់ជាងនេះ។

ប្រទេសអាមេនី និងរុស្ស៊ី បានរក្សាទំនាក់ទំនងជិតស្និទ្ធ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១។ អាមេនីបានចូលរួមជាមួយរុស្ស៊ីក្នុងរដ្ឋឯករាជ្យ ហើយបានចូលរួមកិច្ចសហប្រតិបត្តិការយោធាសេដ្ឋកិច្ច និងជំនួយទៅវិញទៅមកនៃCSTO ក្នុងឆ្នាំ ១៩៩៧។ ប៉ុន្តែចាប់តាំងពីនាយករដ្ឋ  មន្ត្រី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) ត្រូវបានជាប់ឆ្នោត ដើម្បីដឹកនាំប្រទេសអាមេនីក្នុងឆ្នាំ ២០១៨ ប្រទេសនេះ បាននិងកំពុងបំបែកបន្តិចម្តងៗពីឥទ្ធិពលគ្រប់គ្រងរបស់ប្រទេសរុស្ស៊ី។