ប្រទេសឥណ្ឌា៖ ផ្ទុះតវ៉ាប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីកាណាដា លើការស្លាប់សកម្មជនផ្ដាច់ខ្លួន

ឥណ្ឌា៖  នៅក្នុងប្រទេសឥណ្ឌា បានផ្ទុះការតវ៉ានៅភាគខាងជើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau)បានចោទប្រកានទីកក្រុង New Delhi ថាទីភ្នាក់ងារចារកម្មរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីគ (Sikh)។

រូបផូស្ទ័ររបស់លោក Trudeau ជាមួយការលើកពាក្យស្លោក ក្រុមកម្មករមកពីតំបន់ Dogra Front នៅក្នុងទីក្រុង ចាំមួ (Jammu) បាននិយាយថា លោកនាយករដ្ឋមន្ត្រីកាណាដាបានចោទប្រកាន់ទីក្រុង New Delhi បំភិតបំភ័យអ្នកបោះឆ្នោតរបស់លោក។

ចំនួនប្រជាជនកាន់សាសនាស៊ីគនៅ កាណាដា មានច្រើនបំផុត ក្រៅពីរដ្ឋពុនចាប(Punjab) របស់ឥណ្ឌាដោយមានប្រជាជនប្រហែល ៧៧សែននាក់ត្រូវគេរាយការណ៍កាន់សាសនាស៊ីគ ជាសាសនារបស់ពួកគេក្នុងជំរឿនកាលពីឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាន់មួយកាលពីថ្ងៃចន្ទ    លោក  Trudeau បានប្រាប់សភាថា   រាល់ការជាប់ពាក់ព័ន្ធ នៃរដ្ឋាភិបាលបរទេសក្នុងការសម្លាប់ពលរដ្ឋកាណាដា គឺជាការបំពានមិនអាចទទួលយកបាន នៃអធិបតេយ្យភាពរបស់យើង ។

មេដឹកនាំការតវ៉ា បាននិយាយថា លោក Trudeau កំពុងព្យាយាមប្រមូលការគាំទ្រខាងនយោបាយក្នុងចំណោមអ្នកកាន់សាសនាស៊ីគ នៅកាណាដា ដោយចោទប្រកាន់ឥណ្ឌាថាមានជាប់ពាក់ព័ន្ធករណីឃាតកម្មនេះទៅវិញ៕