អំឡុងទស្សនកិច្ចនៅអាមេរិក ក្រុមអ្នកតវ៉ានិយាយថា ពន្ធនាគារតែមួយគត់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគួរទៅ

អ៊ីស្រាអែល៖ កាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា កន្លងមកនេះ ក្រុមអ្នកតវ៉ាប្រឆាំងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុង San Francisco ខណៈលោកនាយករដ្ឋមន្ត្រី រូបនេះ បានបំពេញទស្សនកិច្ចនៅរដ្ឋ California និងជួបជាមួយសហគ្រិនបច្ចេកវិទ្យាលោក Elon Musk។

ការតវ៉ានេះ ត្រូវបានរៀបចំដោយក្រុមមូលដ្ឋាន UnXeptable ដែលបេកកម្មរបស់ពួកគេ គឺដើម្បីថែរក្សាអត្តសញ្ញាណប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ជាទីជម្រករបស់ប្រជាជនជ្វីសទាំងអស់ បើយោងតាមគេហទំព័ររបស់ខ្លួន។

ឈ្មោះ តូនី ហ្គូលបាស់ (Toni Golbus) អ្នកតវ៉ាវ័យ៨៣ ឆ្នាំម្នាក់ បាននិយាយថា ខ្ញុំមកទីនេះ ព្រោះខ្ញុំស្រឡាញ់អ៊ីស្រាអែល។ ខ្ញុំបានចំណាយពេលយ៉ាងច្រើននៅទីនោះ ខ្ញុំចង់ឲ្យប្រទេសនេះក្លាយជាប្រទេសប្រជាធិបតេយ្យ ហើយខ្ញុំបារម្ភថា អ្វីដែលលោក Netanyahu កំពុងព្យាយាមធ្វើគឺដើម្បីបំភ្លេចចោលលទ្ធិប្រជាធិបតេយ្យ។

ចំណែកអ្នកតវ៉ាម្នាក់ទៀតឈ្មោះ យ៉ាអេល ឡេវី(Yael Levy)វ័យ៣៩ឆ្នាំ បានបន្ថែមថា ខ្ញុំគិតថា វាជារឿងសំខាន់ក្នុងការបញ្ចូនសារ លឺៗ និងច្បាស់ៗថា លោកមិនត្រូវបានស្វាគមន៍នៅទីនេះទេ។ ខ្ញុំគិតថាមានកន្លែងតែមួយគត់ដែលលោកគួរតែត្រូវបានស្វាគមន៍នោះគឺពន្ធធានាគារ។

រដ្ឋាភិបាលរបស់លោកNetanyahu បានកែប្រែប្រព័ន្ធតុលាការកាលពីខែមករា ដែលបានបង្កឲ្យមានការតវ៉ាទូទាំងប្រទេសមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីស្រាអែល ។

លោក Netanyahu បានជំរុញលោក Musk ឲ្យថ្លឹងថ្លែងរវាងការកាពារសិទ្ធិបញ្ចេញមតិដោយសេរី និងការប្រយុទ្ធប្រឆាំងនឹងសម្ដីបង្កការស្អប់ខ្ពើមនៅជំនួបមួយកាលពីថ្ងៃចន្ទ បន្ទាប់ពីមានភាពចម្រូង ចម្រាសជាច្រើនសប្ដាហ៍ជុំវិញខ្លឹមសារអរិភាពលើបណ្ដាញសង្គម X របស់លោក Musk៕