ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន អ្នកសារព័ត៌មានរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី បានស្លាប់។

រុស្ស៊ី ៖ អ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមរុស្ស៊ី សម្រាប់ទូរទស្សន៍រដ្ឋ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍នេះ បើតាមទូរទស្សន៍រដ្ឋរុស្ស៊ី បានរាយការណ៍ថា ដោយសាររបួសទទួលអំឡុងការវាយប្រហារ ដោយយានដ្រូនរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅតំបន់ភាគអាគ្នេយ៍អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ីកាលពីថ្ងៃពុធ ។ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារក្រុមអ្នកសារព័ត៌មានរុស្ស៊ី នៅតំបន់ Zaporizhzhia គ្រប់គ្រងដោយរុស្ស៊ី ស្ថិតនៅភាគអាគ្នេយ៍អ៊ុយក្រែនកាលពីថ្ងៃពុធ ដោយប្រើប្រាស់យានដ្រូន និងគ្រាប់កាំភ្លើងធំ នេះយោងតាមក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានលើកឡើង ។ អ្នកសារព័ត៌មានរបស់ទូរទស្សន៍ Rossiya 24 លោក Boris Maksudov វ័យ ៣៨ឆ្នាំ … Read More

អ្នកនាំពាក្យក្រសួងការបរទេសកាតាថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ចាប់ផ្តើមនៅថ្ងៃសុក្រ ម៉ោង ៧ព្រឹក។

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសកាតា បាននិយាយថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ម៉ោង ៧ព្រឹក ដោយក្រុមដំបូងនៃចំណាប់ខ្មាំងនឹងត្រូវដោះលែងនៅម៉ោង ៤ល្ងាច។    

ការដើរតួនាទី ជាអ្នកចរចា«ដ៏សំខាន់» សម្រាប់ប្រទេសកាតា ដើម្បីដោះលែងចំណាប់ថ្នូរជាមួយកិច្ចព្រមព្រៀងអ៊ី ស្រាអែល-ហាម៉ាស

បរទេស ៖ ការបង្កើនឋានៈរបស់ខ្លួន សម្រាប់ប្រទេសកាតាជាអំណាចឯកទេស ក្នុងការដោះស្រាយស្ថានការណ៍ចំណាប់ថ្នូរដ៏ស្មុគស្មាញ ដោយប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីជួយធានាដល់ការដោះលែងចំណាប់ថ្នូរ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ។ ក្រុមអ្នកវិភាគ បាននិយាយថា ប្រទេសកាតា បានគោរពទង្វើ ដែលមានតុល្យភាពប្រកបដោយការប្រុងប្រយ័ត្ន ដោយអនុញ្ញាតឲ្យខ្លួន បង្កើតការទំនាក់ទំនងដ៏កក់ក្តៅជាមួយមហាអំណាចលោកខាងលិច ខណៈពេលដែលរក្សាទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ និងរដ្ឋដែលត្រូវបានចាត់ទុកថាជាសត្រូវ រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធផងដែរ ។ លោក ម៉ាយេដ អាល់ អានសារី (Majed Al-Ansari) ជាអ្នកនាំពាក្យក្រសួងការបរទេសកាតា បានប្រាប់សារព័ត៌មាន AFP ថា … Read More

ពន្យារច្បាប់ជំនួយរដ្ឋ របស់សហភាពអឺរ៉ុប គណៈកម្មការអឺរ៉ុប បន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៤

ព្រុចសែល៖ ការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃចន្ទ ដើម្បីពន្យាររយៈពេល ៦ខែនូវ “ចំនួនមានកំណត់” នៃច្បាប់ជំនួយរដ្ឋ ដើម្បីផ្តល់ឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុប​ នូវភាពបត់បែនក្នុងការជួយក្រុមហ៊ុន ដែលកំពុងប្រឈមនឹងការឡើងថ្លៃថាមពល ដែលបណ្តាលមកពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាការបានឲ្យដឹងថា “រដ្ឋជាសមាជិក អាចរក្សាគម្រោងគាំទ្ររបស់ពួកគេ ដើម្បីគ្របដណ្តប់រយៈពេលកំដៅ ក្នុងរដូវរងារនាពេលខាងមុខជាសំណាញ់សុវត្ថិភាព ករណីដែលក្រុមហ៊ុនមួយចំនួន បន្តរងផលប៉ះពាល់ដោយការរំខានផ្នែកសេដ្ឋកិច្ច” ដែលបណ្តាលមកពីជម្លោះ ។ ការណែនាំជំនួយរដ្ឋនៃវិបត្តិបណ្តោះអាសន្ន និងក្របខ័ណ្ឌអន្តរកាលនៅក្នុងខែមីនា ឆ្នាំ២០២២ របស់សហភាពអឺរ៉ុប ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន លើសេដ្ឋកិច្ចរបស់ប្លុកនេះ ។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន … Read More

កងទ័ពជើងទឹកអាមេរិក មានយន្តហោះ បើកហួសផ្លូវរត់ធ្លាក់ចូលសមុទ្រ ក្នុងរដ្ឋហាវ៉ៃ

បរទេស ៖ រត់ហួសផ្លូវរត់ យន្តហោះមួយគ្រឿង របស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់ចូលឈូងសមុទ្រ ក្នុងរដ្ឋហាវ៉ៃកាលពីថ្ងៃចន្ទ ប៉ុន្តែអាជ្ញាធរបាននិយាយថា មនុស្សទាំង៩នាក់នៅលើនោះ មានសុវត្ថិភាពដោយគ្មានរបួសនោះទេ ។ អ្នកនាំពាក្យគឺលោក Ryan Fisher បាននិយាយថា ឆ្មាំឆ្នេរសមុទ្របានឆ្លើយតប ប៉ុន្តែប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានបិទយ៉ាងឆាប់រហ័ស ។ លោកបានថ្លែងថា៖ «វាស្តាប់ទៅហាក់ដូចជាភាគីពាក់ព័ន្ធ ទាំងអស់ត្រូវបានជួយសង្គ្រោះ នេះយោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹង ។ លោក … Read More

ការធ្វើទស្សនកិច្ច គណបក្សនយោបាយជប៉ុន នៅប្រទេសចិន ដើម្បីពង្រឹងទំនាក់ទំនងបែកបាក់

ចិន ៖ កំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ដៃគូសម្ព័ន្ធយុវជននៃគណបក្សប្រជាធិបតេយ្យសេរី (LDP) បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងប្រសើរឡើង ពោលគឹជាដំណើរទស្សនកិច្ច ដែលត្រូវបានធ្វើឡើង បន្ទាប់ពីពន្យារពេលកាលពីរដូវក្តៅ ចំពេលមានភាពតានតឹង រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទាំង២ នៅតំបន់អាស៊ី ។ ដឹកនាំដោយលោក Natsuo Yamaguchi គណៈប្រតិភូរបស់គណបក្ស Komeito កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា នេះ បានជួបជាមួយលោក Cai Qi ប្រធានលេខាធិការដ្ឋានដ៏មានឥទ្ធិពលនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) ដែលគ្រប់គ្រងកិច្ចការប្រចាំថ្ងៃរបស់ … Read More

បទឈប់បាញ់ជិតចូលជាធរមាន តែផ្សែង និងធូលីបានហុយពីលើព្រំដែន ហ្កាហ្សា អ៊ីស្រាអែល

​​​​​​​​​​បរទេស ៖ លើមេឃឆ្លងកាត់ព្រំដែនហ្កាហ្សា-អ៊ីស្រាអែល សំណុំធូលី និងផ្សែងបានហុយឡើងទៅ នៅថ្ងៃពុធនេះ ខណៈអ៊ីស្រាអែល និងហាម៉ាស បានឯកភាពលើបទឈប់បាញ់មានរយៈពេលយ៉ាងហោចណាស់៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យដឹកជំនួយចូល និងដោះលែងចំណាប់ថ្នូរយ៉ាងហោចណាស់៥០នាក់ ។ ដោយរង់ចាំការចាប់ផ្តើមដំណើរការបទឈប់បាញ់នេះ ពុំមានភាពធូរស្រាលនៃការប្រយុទ្ធគ្នាឡើយ ហើយយោធាអ៊ីស្រាអែល បានផ្សព្វផ្សាយវីដេអូពីទាហានរបស់ខ្លួន កំពុងបាញ់នៅតាមផ្លូវតូចៗ និងបាននិយាយថា ខ្លួនទើបតែ បានវាយប្រហាតាមអាកាសថ្មីៗនេះដែរ ។ ការិយាល័យរបស់នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញសេចក្ដីថ្លែងការមួយ ដោយបាននិយាយថា ស្រ្ដី និងក្មេងចំនួន៥០នាក់ នឹងត្រូវដោះលែងនៅរយៈពេល៤ថ្ងៃ ក្នុងចំនួនយ៉ាងហោចណាស់១០នាក់ក្នុង១ថ្ងៃ … Read More

ប្រធានរដ្ឋចិន អំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ និងដោះលែងចំណាប់ថ្នូរ ក្នុងសង្គ្រាមអ៊ីស្រាអែល -ហាម៉ាស់

ចិន៖ ប្រធានាធិបតីចិន លោក Xi Jinping លើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានថ្លែង កាលពីថ្ងៃអង្គារ ដោយអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំស៊ីវិលទាំងអស់ និងមានបទឈប់បាញ់បន្ទាន់ ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈលោក បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតរបស់មេដឹកនាំប្រទេស BRICS ។ លោក Xi និយាយថា ភាគីទាំងអស់នៅក្នុងជម្លោះគួរតែបញ្ឈប់ជាបន្ទាន់ការប្រយុទ្ធគ្នា និងអរិភាព បញ្ឈប់រាល់អំពើហិង្សា និងការវាយប្រហារដែលដាក់គោលដៅទៅលើជនស៊ីវិល ហើយដោះលែងអ្នកជាប់ឃុំស៊ីវិល ដើម្បីជៀសវាងការបាត់បង់ជីវិត និងការរងទុក្ខកាន់តែច្រើន នេះយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ បានឲ្យដឹង ។ … Read More

រុស្ស៊ីលើកឡើងថា សន្តិសហវិជ្ជមានជាមួយអ៊ុយក្រែន គឺមិនអាចទៅរួចទេជាមួយរបបបច្ចុប្បន្ននេះ

រុស្ស៊ី​ ៖ បើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់រុស្ស៊ីថា “ រុស្ស៊ី មិនអាចរួមរស់តាមបែបសន្តិសហវិជ្ជមានជាមួយ «របប» នាពេលបច្ចុប្បន្ននៅក្នុងទីក្រុង គីវ បានទេ ” បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ដោយបញ្ជាក់សារជាថ្មី អំពីគោលដៅនៃអ្វីដែលលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ហៅថាប្រតិបត្តិការយោធាពិសេសមួយដើម្បី «លុបបំបាត់យោធា» នៅអ៊ុយក្រែន ។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីន បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមនៅអឺរ៉ុប និងការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងរុស្ស៊ី និងលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់មក ។ … Read More