អ្នកនាំពាក្យក្រសួងការបរទេសកាតាថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ចាប់ផ្តើមនៅថ្ងៃសុក្រ ម៉ោង ៧ព្រឹក។

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសកាតា បាននិយាយថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ម៉ោង ៧ព្រឹក ដោយក្រុមដំបូងនៃចំណាប់ខ្មាំងនឹងត្រូវដោះលែងនៅម៉ោង ៤ល្ងាច។