ការដើរតួនាទី ជាអ្នកចរចា«ដ៏សំខាន់» សម្រាប់ប្រទេសកាតា ដើម្បីដោះលែងចំណាប់ថ្នូរជាមួយកិច្ចព្រមព្រៀងអ៊ី ស្រាអែល-ហាម៉ាស

បរទេស ៖ ការបង្កើនឋានៈរបស់ខ្លួន សម្រាប់ប្រទេសកាតាជាអំណាចឯកទេស ក្នុងការដោះស្រាយស្ថានការណ៍ចំណាប់ថ្នូរដ៏ស្មុគស្មាញ ដោយប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីជួយធានាដល់ការដោះលែងចំណាប់ថ្នូរ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ។

ក្រុមអ្នកវិភាគ បាននិយាយថា ប្រទេសកាតា បានគោរពទង្វើ ដែលមានតុល្យភាពប្រកបដោយការប្រុងប្រយ័ត្ន ដោយអនុញ្ញាតឲ្យខ្លួន បង្កើតការទំនាក់ទំនងដ៏កក់ក្តៅជាមួយមហាអំណាចលោកខាងលិច ខណៈពេលដែលរក្សាទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ និងរដ្ឋដែលត្រូវបានចាត់ទុកថាជាសត្រូវ រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធផងដែរ ។

លោក ម៉ាយេដ អាល់ អានសារី (Majed Al-Ansari) ជាអ្នកនាំពាក្យក្រសួងការបរទេសកាតា បានប្រាប់សារព័ត៌មាន AFP ថា កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ជោគជ័យ កាលព្រឹកថ្ងៃពុធ បានគូសបញ្ជាក់ជំហរការទូតតែមួយគត់របស់ប្រទេស ។

លោកបានបន្តថា៖ «នេះជាអ្វី ដែលយើងអាចធ្វើបានដោយគ្មាននរណាម្នាក់អាចធ្វើបាន ហើយនេះ គឺយើងប្រើគ្រប់សមត្ថភាពរបស់យើង» ។

លោក បានបន្ថែមថា៖«យើងបានដាក់ប្រទេសទាំងមូល ទៅលើរឿងនេះ ទាំងស្រុង ។ ប្រសិនបើវាមិនដំណើរការទេនោះ វានឹងធ្វើឲ្យស្ថានការណ៍នេះ កាន់តែច្របូកច្របល់ថែមទៀត»៕