កងទ័ពជើងទឹកអាមេរិក មានយន្តហោះ បើកហួសផ្លូវរត់ធ្លាក់ចូលសមុទ្រ ក្នុងរដ្ឋហាវ៉ៃ

បរទេស ៖ រត់ហួសផ្លូវរត់ យន្តហោះមួយគ្រឿង របស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់ចូលឈូងសមុទ្រ ក្នុងរដ្ឋហាវ៉ៃកាលពីថ្ងៃចន្ទ ប៉ុន្តែអាជ្ញាធរបាននិយាយថា មនុស្សទាំង៩នាក់នៅលើនោះ មានសុវត្ថិភាពដោយគ្មានរបួសនោះទេ ។

អ្នកនាំពាក្យគឺលោក Ryan Fisher បាននិយាយថា ឆ្មាំឆ្នេរសមុទ្របានឆ្លើយតប ប៉ុន្តែប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានបិទយ៉ាងឆាប់រហ័ស ។ លោកបានថ្លែងថា៖ «វាស្តាប់ទៅហាក់ដូចជាភាគីពាក់ព័ន្ធ ទាំងអស់ត្រូវបានជួយសង្គ្រោះ នេះយោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹង ។

លោក Orlando Perez អ្នកនាំពាក្យកងម៉ារីនអាមេរិក បាននិយាយថា យន្តហោះ P-8A បានបើកហួសផ្លូវរត់នៅឯមូលដ្ឋាន ទ័ពម៉ារីននៅឈូងសមុទ្រ Kaneohe ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានបន្ថែមនោះទេ​ ។

រូបថតដែលថតដោយសាក្សីបានបង្ហាញ ពីយន្តហោះអណ្តែតនៅឆ្នេរសមុទ្រ ដែលជាទិដ្ឋភាពមួយដែលនឹកឃើញដល់ឆ្នាំ ២០០៩ “Miracle on the Hudson” នៅពេលដែលយន្តហោះពាណិជ្ជកម្ម Chesley “Sully” Sullenberger បានចុះចតជាបន្ទាន់នៅទន្លេញូវយ៉ក ។ មនុស្ស ១៥៥ នាក់នៅលើយន្តហោះបានរួចជីវិត ។

យន្តហោះ P-8A និង Airbus A320 ដែល Sullenberger មានទំហំប្រហាក់ប្រហែលគ្នា ៕