ពន្យារច្បាប់ជំនួយរដ្ឋ របស់សហភាពអឺរ៉ុប គណៈកម្មការអឺរ៉ុប បន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៤
ព្រុចសែល៖ ការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃចន្ទ ដើម្បីពន្យាររយៈពេល ៦ខែនូវ “ចំនួនមានកំណត់” នៃច្បាប់ជំនួយរដ្ឋ ដើម្បីផ្តល់ឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុប នូវភាពបត់បែនក្នុងការជួយក្រុមហ៊ុន ដែលកំពុងប្រឈមនឹងការឡើងថ្លៃថាមពល ដែលបណ្តាលមកពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាការបានឲ្យដឹងថា “រដ្ឋជាសមាជិក អាចរក្សាគម្រោងគាំទ្ររបស់ពួកគេ ដើម្បីគ្របដណ្តប់រយៈពេលកំដៅ ក្នុងរដូវរងារនាពេលខាងមុខជាសំណាញ់សុវត្ថិភាព ករណីដែលក្រុមហ៊ុនមួយចំនួន បន្តរងផលប៉ះពាល់ដោយការរំខានផ្នែកសេដ្ឋកិច្ច” ដែលបណ្តាលមកពីជម្លោះ ។
ការណែនាំជំនួយរដ្ឋនៃវិបត្តិបណ្តោះអាសន្ន និងក្របខ័ណ្ឌអន្តរកាលនៅក្នុងខែមីនា ឆ្នាំ២០២២ របស់សហភាពអឺរ៉ុប ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន លើសេដ្ឋកិច្ចរបស់ប្លុកនេះ ។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ក្របខណ្ឌនេះត្រូវបានធ្វើវិសោធនកម្មចំនួនពីរ ហើយវិធានការ ដែលបានរៀបរាប់ក្នុងវា ត្រូវបានគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំនេះ ។
ជាមួយនឹងការធ្វើវិសោធនកម្មចុងក្រោយ គណៈកម្មការបានពន្យារពេលជំនួយ មានកំណត់រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ២០២៤ ។ គួរកត់សម្គាល់ថា ជំនួយហិរញ្ញវត្ថុ សម្រាប់វិស័យដូចជា កសិកម្ម នេសាទ និងវារីវប្បកម្មត្រូវបានលើកឡើង ។
ជំនួយដើម្បីប៉ះប៉ូវតម្លៃថាមពលខ្ពស់ ក៏ត្រូវបានអូសបន្លាយរយៈពេល ៦ខែ រហូតដល់ចុងខែមិថុនា ឆ្នាំក្រោយនេះបើយោងតាមសេចក្តីថ្លែងការណ៍ ៕