ការហាមមន្រ្តីរដ្ឋាភិបាលបារាំង មិនឱ្យប្រើប្រាស់ WhatsApp និង Telegram និងSignal។

បារាំង៖ ត្រូវបានហាមប្រាមជាផ្លូវការ លើមន្ត្រីរដ្ឋាភិបាលបារាំង មិនឱ្យប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយចំនួនដូចជា WhatsApp, Telegram, Signal និងកម្មវិធីផ្ញើសារផ្សេងទៀត សម្រាប់ការទំនាក់ទំនងផ្ទៃក្នុងដោយសារបារម្ភពីការងាយរងគ្រោះផ្នែកសុវត្ថិភាព នេះបើតាមរបាយការណ៍ផ្ទៃក្នុងរបស់លោកស្រីនាយករដ្ឋមន្ត្រី Elisabeth Borne ដែលទូរទស្សន៍បារាំង BFMTV ទទួលបាន ។ សមាជិកគណៈរដ្ឋមន្ត្រីត្រូវបានលើកទឹកចិត្តឱ្យប្រើកម្មវិធីផ្ញើសារOlvid ដែលជាភាសាហើយកម្មវិធីOlvidនេះមិនត្រូវការស៊ីមកាត ឬលេខទូរស័ព្ទពីអ្នកប្រើប្រាស់ និងបង្កើតទិន្នន័យឡើយ ក្រោយការហាមប្រាបមិនឱ្យប្រើប្រាសបណ្ដាញសង្គមទាំង៣នេះ ។ កម្មវិធីបារាំង ដែលត្រូវបានគេនិយាយថា មានលក្ខណៈឯកជន និងមានសុវត្ថិភាពជាងដៃគូប្រកួតប្រជែងទាំងនោះ ត្រូវបានគេរំពឹងថាជាវេទិកាផ្ញើសារតែមួយគត់ដែលត្រូវបានផ្តល់វិញ្ញាបនបត្រសុវត្ថិភាព ដោយទីភ្នាក់ងារជាតិបារាំងសម្រាប់សន្តិសុខប្រព័ន្ធព័ត៌មាន (ANSSI) ។ … Read More

មីយ៉ាន់ម៉ា៖ ស្ថានភាពជម្លោះកាន់តែវឹកវរ។

ភូមា៖ រដ្ឋប្រហារដណ្តើមអំណាចនៅឆ្នាំ២០២១ ដោយយោធាមីយ៉ាន់ម៉ាធ្វើឲ្យប្រទេសជាតិ មានភាពវឹកវរឥតឈប់ឈរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមតស៊ូប្រឆាំងនឹងរដ្ឋាភិបាលជាច្រើនបានងើបតវ៉ា វាយលុកតបតនឹងភាពហិង្សារបស់កងទ័ពយោធា ដែលក្នុងនោះមានបក្សចំនួន៣បានសហការគ្នាជាសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងរបបយោធាមីយ៉ាន់ម៉ា ។ ក្រុមសម្ព័ន្ធមិត្ត 3BA ដណ្តើមបានផ្នែកមួយនៃរដ្ឋ Shan និងតំបន់ផ្សេងទៀតក្បែរព្រំដែនចិន-មីយ៉ាន់ម៉ា ។ ជម្លោះផ្ទៃក្នុងនេះបានសម្លាប់មនុស្សជាច្រើននាក់ រួមទាំងធ្វើឱ្យមនុស្សជាច្រើនត្រូវបង្ខំចិត្តភៀសខ្លួន ចេញពីស្រុកកំណើតរបស់ខ្លួនផងដែរ ។ លើសពីនេះ បញ្ហានេះបានធ្វើឱ្យចិនផ្អាកធ្វើពាណិជ្ជកម្ម នៅតាមច្រកព្រំដែនជាមួយមីយ៉ាន់ម៉ា ។ ជាមួយការខិតខំតស៊ូប្រឆាំងនឹងកងទ័ពរបបយោធាមីយ៉ាន់ម៉ា នៅពេលនេះសម្ព័ន្ធភាពរបស់អង្គការជនជាតិភាគតិចប្រដាប់ដោយអាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ទទួលបានជ័យជំនះលើកងទ័ពរបបយោធាមីយ៉ាន់ម៉ា ដោយដណ្តើមយកផ្នែកមួយនៃរដ្ឋ Shan ដែលជាផ្នែកដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា … Read More

ថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ របស់លោកពូទីន មុនយុទ្ធនាការបោះឆ្នោតប្រធានាធិបតី កាន់តែកៀកថ្ងៃទី១៤ ខែធ្នូ។

វិមានក្រឹមឡាំង៖  លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា កន្លងមកនេះ បានឲ្យដឹង ក្នុងពេលធ្វើសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោក និងឆ្លើយសំណួររបស់សាធារណជន នៅថ្ងៃទី១៤ ខែធ្នូ ខាងមុខជាមួយការរំពឹងទុកថា លោកនឹងយកព្រឹត្តិការណ៍នេះប្រកាសពីការស្វែងរកអំណាចរយៈពេល ៦ឆ្នាំទៀត ។ លោក ពូទីន ក្នុងតំណែងទាំងជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៩៩ មក មិនទាន់និយាយថា តើលោកនឹងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែមីនាឆ្នាំក្រោយដែរ ឬអត់ ប៉ុន្តែត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា លោកនឹងបន្តឈរឈ្មោះ។ ហើយបើតាមប្រភពចំនួន៦ បានប្រាប់សារព័ត៌មាន … Read More

ហ្វីលីពីន ថា យន្តហោះចម្បាំងរបស់ចិនហោះកាត់ ចិនច្រានចោល។

ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា កន្លងមកនេះ ក្រសួងការពារជាតិចិន បានច្រានចោលការអះអាងរបស់ហ្វីលីពីន ដែលថា យន្តហោះចម្បាំងរបស់ប្រទេសចិន បានហោះកាត់ ក្នុងពេលដែលប្រទេសហ្វីលីពីន និងអូស្ត្រាលី ធ្វើការល្បាតរួមគ្នា ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានកន្លងថា អ្វីដែលហ្វីលីពីនបានលើកឡើងគឺ «គ្មានមូលដ្ឋាន» និង «ជារឿងមិនពិត» ។ យន្តហោះចម្បាំងរបស់ចិន ២គ្រឿង ត្រូវបានឃើញ «ហោះជុំវិញ» យន្តហោះហ្វីលីពីន ដែលចូលរួមក្នុងការល្បាតជាមួយអូស្ត្រាលី នៅសមុទ្រចិនខាងត្បូង ប៉ុន្តែមិនបង្កឲ្យមានឧបទ្ទវហេតុអ្វីឡើយ … Read More

ប្រធានាធិបតីទួរគី៖ «ការបញ្ឈប់ការបង្ហូរឈាម» ចាត់ទុកការផ្អាកសង្គ្រាមនៅតំបន់ហ្កាហ្សាថា ជាបណ្តោះអាសន្ន។

បរទេស ៖ លោក តាយីប អេរដូហ្គែន (Tayyip Erdogan) ប្រធានាធិបតីទួរគី កាលពីថ្ងៃពុធ បានស្វាគមន៍ការផ្អាក សង្រ្គាមនៅតំបន់ហ្កាហ្សា និងការដោះដូរចំណាប់ថ្នូរ និងអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហាម៉ាស ថាជា«ការបញ្ឈប់ការបង្ហូរឈាម»ជាបណ្តោះអាសន្ន នៅក្នុងតំបន់នេះ ។ ប្រទេសទួរគី ដែលគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះ ដែលមានអាយុកាលរាប់ទសវត្សរ៍នោះ បានរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងចំពោះការវាយលុកតាមជើងគោក និងតាមអាកាសលើតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមជាការសងសឹកចំពោះការវាយលុករបស់ក្រុមហាម៉ាស កាលពីខែមុន ដែលមនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ និង ២៤០នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ … Read More

ការជំរុញឲ្យគណៈប្រតិភូ និងក្រុមហ៊ុនប្រេងធ្វើការរួមគ្នា ប្រធាន COP28 នៅឯកិច្ចប្រជុំស្ដីពីអាកាសធាតុរបស់ UN។

បរទេស ៖ លោក Sultan al-Jaber ជាប្រធាន COP28 ថ្មី គឺបានបើកកិច្ចប្រជុំកំពូលស្ដីពី អាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅឆ្នាំនេះ ដោយជំរុញឲ្យបណ្ដាប្រទេសនានាស្វែងរកចំណុចរួម នៅក្នុងគោលនយោបាយ ដើម្បីបំពេញគោលដៅអាកាសធាតុពិភពលោក។ នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងជាតិ ADNOC របស់ប្រទេសអារ៉ាប់រួម លោក Jaber បានទទួលស្គាល់ នៅក្នុងអត្ថបទនៃសុន្ទរកថាបើករបស់លោកថា មាន «ទស្សនៈដ៏រឹងមាំអំពីគំនិតនៃការរួមបញ្ចូលភាសា ពាក់ព័ន្ធឥន្ធនៈហ្វូស៊ីល និងការកកើតឡើងវិញ នៅក្នុងអត្ថបទដែលបានចរចា ខ្ញុំសូមស្នើសុំឲ្យអ្នកធ្វើការជាមួយគ្នា»។ លោក Jaber បាននិយាយថា៖ … Read More

ដើមឆ្នាំ២០២៤ បារាំងមានបំណងរៀបចំបញ្ចប់កិច្ចព្រមព្រៀង សន្តិសុខជាមួយអ៊ុយក្រែន

បារាំង ៖ ប្រទេសបារាំង មានបំណងបញ្ចប់កិច្ចព្រមព្រៀង ធានាសន្តិសុខទ្វេភាគីជាមួយអ៊ុយក្រែន នៅដើមឆ្នាំ២០២៤ បើតាមអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បាននិយាយកាលពីថ្ងៃពុធ។ ក្រុមមន្ត្រី បាននិយាយថា ក្រុមប្រទេស G7 កាលពីខែមិថុនា បានបង្ហាញក្របខណ្ឌអន្តរជាតិសម្រាប់សន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន ដើម្បីបង្កើនហិរញ្ញវត្ថុ និងការការពារប្រឆាំងនឹងរុស្ស៊ី ក្នុងគោលបំណងរារាំងទីក្រុងម៉ូស្គូពីការឈ្លានពាន នាពេលអនាគត។ មិនអាចចូលរួមជាមួយអង្គការណាតូ (NATO) ខណៈពេលដែលសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្ត ដោយហេតុថា មាត្រា៥របស់ណាតូ ដែលកំណត់ថា ការវាយប្រហារលើសមាជិកតែមួយ គឺជាការវាយប្រហារលើទាំងអស់គ្នា អាចរុញច្រានវាចូលទៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ប្រទេសអ៊ុយក្រែន បានបញ្ចុះបញ្ចូលឲ្យមានការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលវែងពីអ្នកគាំទ្រសំខាន់ៗរបស់ខ្លួន។ ប្រទេសនានារួមទាំងបារាំងផង … Read More

ប្រមុខការបរទេសចិន នៅអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានបទឈប់បាញ់គ្រប់ជ្រុងជ្រោយនៅ តំបន់ហ្កាហ្សា

UN ៖ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានទាមទារ «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ និងយូរអង្វែង» នៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ និងមានក្តីសង្ឃឹមថាការផ្អាកប្រយុទ្ធ សម្រាប់បុព្វហេតុមនុស្សធម៌បច្ចុប្បន្ននឹងពុំមែនជា ការផ្អាក មុនពេលការវាយលុកថ្មីនោះទេ។ លោក Wang Yi បានថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពនៅមជ្ឈឹមបូព៌ាថា «យើងគួរតែធ្វើការ ដើម្បីឲ្យមានបទឈប់បាញ់គ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយនឹងភាពបន្ទាន់ខ្លាំងបំផុត ដែលគ្មានតំបន់សុវត្ថិភាពនៅក្រោមការបាញ់កាំភ្លើង ហើយបើមានការប្រយុទ្ធគ្នា នោះនឹងនាំមកនូវការស្លាប់ និងការបំផ្លាញកាន់តែច្រើន ។ លោក … Read More

ក្រសួងយុត្តិធម៌៖ នៅពីក្រោយគម្រោង ធ្វើឃាត​អ្នកកាន់សាសនាស៊ីក​ម្នាក់ ​នៅសហរដ្ឋអាមេរិក ជាមន្ត្រីឥណ្ឌា

អាមេរិក ៖ កាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយថា មន្ត្រីរដ្ឋាភិបាល​ឥណ្ឌាម្នាក់​បាន​ដឹកនាំផែនការមិនជោគជ័យមួយ ដើម្បីធ្វើឃាតអ្នកផ្ដាច់ខ្លួនសាសនាស៊ីក ដែល​ជា​ពលរដ្ឋ​អាមេរិក នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងការប្រកាស​ពី​ការ​ចោទ​ប្រកាន់​លើ​បុរស​ម្នាក់ ​ដែល​ត្រូវ​បានចោទពីបទរៀបចំការប៉ុនប៉ងឃាតកម្ម។ នៅទីក្រុង ម៉ានហាថាន (Manhattan) រដ្ឋអាជ្ញាសហព័ន្ធ បាននិយាយថា លោក នីកហីល គូបតា (Nikhil Gupta) វ័យ ៥២ឆ្នាំ បានធ្វើការជាមួយបុគ្គលិករដ្ឋាភិបាលឥណ្ឌាម្នាក់ ដែល​ការ​ទទួល​ខុសត្រូវរបស់គេរួមមានសន្តិសុខ និងចារកម្ម ទៅលើផែនការ​ធ្វើ​ឃាតអ្នក​រស់​នៅ​ទីក្រុង​ញ៉ូវយ៉កម្នាក់ ដែលតស៊ូមតិសម្រាប់រដ្ឋអធិបតេយ្យសម្រាប់សាសនាស៊ីក … Read More