ដើមឆ្នាំ២០២៤ បារាំងមានបំណងរៀបចំបញ្ចប់កិច្ចព្រមព្រៀង សន្តិសុខជាមួយអ៊ុយក្រែន

បារាំង ប្រទេសបារាំង មានបំណងបញ្ចប់កិច្ចព្រមព្រៀង ធានាសន្តិសុខទ្វេភាគីជាមួយអ៊ុយក្រែន នៅដើមឆ្នាំ២០២៤ បើតាមអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បាននិយាយកាលពីថ្ងៃពុធ។

ក្រុមមន្ត្រី បាននិយាយថា ក្រុមប្រទេស G7 កាលពីខែមិថុនា បានបង្ហាញក្របខណ្ឌអន្តរជាតិសម្រាប់សន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន ដើម្បីបង្កើនហិរញ្ញវត្ថុ និងការការពារប្រឆាំងនឹងរុស្ស៊ី ក្នុងគោលបំណងរារាំងទីក្រុងម៉ូស្គូពីការឈ្លានពាន នាពេលអនាគត។

មិនអាចចូលរួមជាមួយអង្គការណាតូ (NATO) ខណៈពេលដែលសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្ត ដោយហេតុថា មាត្រា៥របស់ណាតូ ដែលកំណត់ថា ការវាយប្រហារលើសមាជិកតែមួយ គឺជាការវាយប្រហារលើទាំងអស់គ្នា អាចរុញច្រានវាចូលទៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ប្រទេសអ៊ុយក្រែន បានបញ្ចុះបញ្ចូលឲ្យមានការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលវែងពីអ្នកគាំទ្រសំខាន់ៗរបស់ខ្លួន។

ប្រទេសនានារួមទាំងបារាំងផង បាននិងកំពុងចរចាទ្វេភាគី តាំងពីខែមិថុនាមកម្ល៉េះ ប៉ុន្តែមានព័ត៌មានលម្អិតតិចតួចអំពីអ្វី ដែលប្រទេសនេះមានឆន្ទៈធ្វើ ហើយដោយសង្គ្រាមឈានចូលដល់ឆ្នាំទីពីរនោះ មានសំណួរសួរថាតើសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ មានការប្តេជ្ញាចិត្តបែបណានោះ។

អ្នកស្រី Anne-Claire Legendre បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖«ចំពោះការធានាសន្តិសុខ និងការងារដែលយើងបានធ្វើជាមួយដៃគូអ៊ុយក្រែនរបស់យើង…យើងកំពុងធ្វើការឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងនេះ ជាមួយអាជ្ញាធរអ៊ុយក្រែន នៅចុងឆ្នាំនេះ គឺនៅដើមឆ្នាំក្រោយ»។