ប្រធានាធិបតីទួរគី៖ «ការបញ្ឈប់ការបង្ហូរឈាម» ចាត់ទុកការផ្អាកសង្គ្រាមនៅតំបន់ហ្កាហ្សាថា ជាបណ្តោះអាសន្ន។
បរទេស ៖ លោក តាយីប អេរដូហ្គែន (Tayyip Erdogan) ប្រធានាធិបតីទួរគី កាលពីថ្ងៃពុធ បានស្វាគមន៍ការផ្អាក សង្រ្គាមនៅតំបន់ហ្កាហ្សា និងការដោះដូរចំណាប់ថ្នូរ និងអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហាម៉ាស ថាជា«ការបញ្ឈប់ការបង្ហូរឈាម»ជាបណ្តោះអាសន្ន នៅក្នុងតំបន់នេះ ។
ប្រទេសទួរគី ដែលគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះ ដែលមានអាយុកាលរាប់ទសវត្សរ៍នោះ បានរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងចំពោះការវាយលុកតាមជើងគោក និងតាមអាកាសលើតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមជាការសងសឹកចំពោះការវាយលុករបស់ក្រុមហាម៉ាស កាលពីខែមុន ដែលមនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ និង ២៤០នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ។
មន្ត្រីសុខាភិបាលនៅដែនដីនេះ បាននិយាយថា រហូតមកទល់ពេលនេះ មនុស្សជាង ១៥.000 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានសម្លាប់ នៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែល។
លោកអេរដូហ្គែន បាននិយាយថា៖«យើងចាត់ទុកការដោះដូរចំណាប់ថ្នូរ ការផ្អាកប្រយុទ្ធគ្នាជាលក្ខណៈ មនុស្សធម៌ថា ជាការវឌ្ឍវិជ្ជមានមួយឈានទៅរកការបញ្ឈប់ការបង្ហូរឈាម»។