ហ្វីលីពីន ថា យន្តហោះចម្បាំងរបស់ចិនហោះកាត់ ចិនច្រានចោល។
ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា កន្លងមកនេះ ក្រសួងការពារជាតិចិន បានច្រានចោលការអះអាងរបស់ហ្វីលីពីន ដែលថា យន្តហោះចម្បាំងរបស់ប្រទេសចិន បានហោះកាត់ ក្នុងពេលដែលប្រទេសហ្វីលីពីន និងអូស្ត្រាលី ធ្វើការល្បាតរួមគ្នា ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានកន្លងថា អ្វីដែលហ្វីលីពីនបានលើកឡើងគឺ «គ្មានមូលដ្ឋាន» និង «ជារឿងមិនពិត» ។
យន្តហោះចម្បាំងរបស់ចិន ២គ្រឿង ត្រូវបានឃើញ «ហោះជុំវិញ» យន្តហោះហ្វីលីពីន ដែលចូលរួមក្នុងការល្បាតជាមួយអូស្ត្រាលី នៅសមុទ្រចិនខាងត្បូង ប៉ុន្តែមិនបង្កឲ្យមានឧបទ្ទវហេតុអ្វីឡើយ បើតាមទីក្រុងម៉ានីលបានឲ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ។
ចំនែកអ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា អ្វីដែលហ្វីលីពីនបាននិយាយ គឺជាការឃោសនាបំភ័ន្តទាំងស្រុង ៕