អាមេរិក រងការថ្កោលទោសពី អ៊ីរ៉ាក់ និងស៊ីរី ចំពោះការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសពួកគេ
UN៖ អ្នកតំណាងអចិន្រ្ដៃយ៍ប្រចាំនៅអង្គការសហប្រជាជាតិ មកពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានថ្កោលទោសយ៉ាងដាច់អហង្ការទៅនឹងការរំលោភបំពានរបស់អាមេរិកលើសន្ដិសុខ អធិបតេយ្យរបស់ពួកគេ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ កាលពីថ្ងៃម្សិលម្ង៉ៃ។ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានចាប់ផ្ដើមវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ដោយដាក់គោលដៅទៅលើក្រុមនានា ដែលគាំទ្រដោយអ៊ីរ៉ង់ ដើម្បីសងសឹកទៅនឹងការវាយដ៏បង្ហូរឈាមលើមូលដ្ឋានអាមេរិកមួយក្នុងប្រទេសហ្ស៊កដានី។ លោកកូសសាយ អាល់ដាហាក់(Koussay Aldahhak) តំណាងអចិន្រ្ដៃយ៍របស់ស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ជាបន្ដបន្ទាប់មក រដ្ឋាភិបាលអាមេរិក បានប្រើប្រាស់ខុសនូវសមាជិកអចិន្រ្ដៃយ៍របស់ពួកគេរបស់ក្រុមប្រឹក្សាសន្ដិសុខ និងបានជ្រៀតជ្រែកទាំងស្រុងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្នុងនោះរួមមានប្រទេសរបស់លោកគឺស៊ីរីតែម្ដង។ ចំណែកលោកអាបាស់ កាដុម អូបេត អាល់ ហ្វាឡាវី … Read More