ប្រមុខកាបរទេសចិន ពោលថា អ្នកនិពន្ធជនជាតិអូស្រា្ដលី លោកយ៉ាង ត្រូវបានគេរកឃើញកំហុសពីបទធ្វើចារកម្ម
ប៉េកាំង៖ ក្រសួងកាបរទេសចិន បានលើកឡើងថា អ្នកនិពន្ធជនជជាតិអូស្រ្ដាលី លោកយ៉ាង ហេងជុន(Yang Hengjun) ត្រូវបានតុលាការក្រុងប៉េកាំង រកឃើញមានកំហុសពីបទចារកម្ម និងបានព្យួរការកាត់ទោសប្រហាជីវិត កាលពីថ្ងៃម្សិលមិញនេះ។
លោក វ៉ាង វិនប៊ីន អ្នកនាំពាក្យក្រសួងកាបរទេសចិន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងក្រុងប៉េកាំងថា លោកយ៉ាង ត្រូវបានគេរកឃើញមានកំហុសធ្វើចារកម្ម និងបានកាត់ទោសប្រហាជីវិតជាមួយនឹងទោសសាកល្បងពីរឆ្នាំ ហើយត្រូវបានគេបង្គាប់ឲ្យដកហូតទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់។
នៅពេលឆ្លើយតបទៅនឹងសំណួរមួយដែលទាក់ទងលើករណីនេះ លោកបានបន្ថែមថា ភាគីអូស្រ្ដាលី ក៏បានអង្គុយមើលការកាត់ទោសនេះដែរ។
លោកយ៉ាង ជាអ្នកសរសេរប្លុក (blogger) គាំទ្រលទ្ធិប្រជាធិបតេយ្យ គឺជាជនជាតិអូស្រា្ដលីកើត នៅក្នុងប្រទេសចិន បានធ្វើការក្នងក្រុងញូវយ៉ក មុនពេលឃាត់ខ្លួននៅឯអាកាសយានដ្ឋាន ហ្គ័ងចូវក្នុងឆ្នាំ២០១៩៕