រុស្សីព្រមានធ្ងន់ៗលើលោកខាងលិច ប្រឆាំងនឹងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី វាជាទង្វើខុសច្បាប់បំផុត

បរទេស៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង កាលពីថ្ងៃម្សិលមិញបានព្រមានធ្ងន់ៗថា អ្នកណាដែលរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី គឺនឹងប្រឈមនឹងផលវិបាកយូរអង្វែង។ លោក Dmitry Peskov បានធ្វើអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីកាសែត Financial Times បានរាយការណ៍ថា ប្រទេស G7 កំពុងពិចារណាប្រើប្រាស់មូលនិធិរុស្ស៊ី ដែលបង្កកជាវត្ថុបញ្ចាំដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន។

នៅក្នុងអត្ថបទមួយដែល បានចេញផ្សាយកាលពីថ្ងៃសៅរ៍ កាសែត Financial Times បានអះអាងថា រដ្ឋាភិបាលបែលហ្ស៊ិកបានស្នើផែនការមួយ ដែលរដ្ឋាភិបាលលោកខាងលិចនឹងបង្កើនបំណុល ដើម្បីផ្តល់ហិរញ្ញប្បទានដល់រដ្ឋាភិបាលអ៊ុយក្រែន ហើយបន្ទាប់មកទាមទារឱ្យ រុស្ស៊ីសងបំណុលនោះ បើយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ បើសិនទីក្រុងមូស្គូបរាជ័យក្នុងការធ្វើដូច្នេះ ក្រុមប្រទេស G7 នឹងរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងដែលកំពុងកាន់កាប់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

បុគ្គលម្នាក់ដែលដឹងអំពីការចរចា បានប្រាប់អ្នកសារព័ត៌មានថា ផែនការនេះត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយដើម្បីគេចចេញពី បញ្ហាផ្លូវច្បាប់នៃការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី។ គំនិតនេះត្រូវបានគេរាយការណ៍ថា ឥឡូវនេះជា “ជម្រើសឈានមុខគេ” ដើម្បីដោះសោមូលនិធិរុស្ស៊ីដែលបានបង្កក ហើយបញ្ជូនលុយទាំងនោះទៅអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានប្រទេសណាមួយក្នុងចំណោទដែលពិភាក្សា មិនបានបញ្ជាក់ជាផ្លូវការនូវផែនការបែបនេះទេ។

ការធ្វើអត្ថាធិប្បាយលើសំណើរដែលបានរាយការណ៍ លោក Peskov បាននិយាយថា ផែនការនេះវានឹង “ខុសច្បាប់យ៉ាងធ្ងន់បំផុត ហើយបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួន ៕