មណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ អ៊ីតាលីចាប់ខ្លួនមនុស្ស ១៤នាក់ បន្ទាប់ពីមានភាពចលាចល
អ៊ីតាលី៖ អាជ្ញាធរអ៊ីតាលី បានថ្លែងថា ពួកគេបានចាប់ខ្លួនមនុស្ស ១៤នាក់ បន្ទាប់ពីភាពរញ៉េរញ៉ៃបានផ្ទុះឡើងនៅឯមជ្ឈមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍ កាលពីថ្ងៃម្សិលមិញ ទី៥ ខែកុម្ភៈ នៅក្បែរទីក្រុងរ៉ូម ដោយហេតុការណ៍នេះបានកើតឡើងក្រោយការធ្វើអត្តឃាតរបស់យុវជនម្នាក់ ដែលត្រូវបានឃុំខ្លួននៅទីនោះ។
នៅក្នុងហេតុការណ៍រញ៉េរញ៉ៃនោះ មន្ត្រីនគរបាល ២នាក់ និងទាហានម្នាក់ បានរងរបួស កាលពីថ្ងៃម្សិលម្ង៉ៃ នៅពេលដែលអ្នកជាប់ឃុំទាំងនោះ បានបង្ខំសម្រុកចេញទៅចំណតរថយន្ត ដោយដុតពូក និងគប់របស់របរផ្សេងៗ។
នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលពួកគេព្យាយាមគ្រប់គ្រងឡើងវិញ ចំពោះមជ្ឈមណ្ឌល Ponte Galeria ដែលជាមណ្ឌលឃុំខ្លួនរយៈពេលខ្លី សម្រាប់ជនអន្តោប្រវេសន៍គ្មានឯកសារ ដែលនៅជិតព្រលានយន្តហោះដ៏សំខាន់របស់ទីក្រុង Fiumicino ។
ករណីចលាចលនេះ បានកើតឡើងបន្ទាប់ពីរកឃើញសាកសពបុរសអាយុ ២១ឆ្នាំម្នាក់មកពីប្រទេសហ្គីណេ ដែលបានសម្រេចចិត្តបញ្ចប់យកជីវិតខ្លួនឯង៕