Trump ថា Biden គឺអ្នកគម្រាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក Donald Trump បានច្រានចោលការព្រមានពីគណបក្សប្រជាធិបតេយ្យ ជុំវិញការវិលត្រឡប់ដ៏មានសក្តានុពលរបស់គាត់ទៅកាន់សេតវិមាន បើយោងតាមការចេញផ្សាយរបស់ RT ។ លោក Trump បានធ្វើអត្ថាធិប្បាយទាំងនេះ នៅមុនពេលការប្រកួតប្រជែងឡើងវិញដែលអាចកើតមានរវាងអ្នកទាំងពីរ នៅឯការបោះឆ្នោតនៅឆ្នាំក្រោយ ។ បញ្ហាគឺជាអ្នកស្នងតំណែងរបស់គាត់គឺ Joe Biden ដែលបង្កគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេស នេះជាការអះអាងពីអតីតប្រធានាធិបតីអាមេរិករូបនេះ ។ លោក Trump បច្ចុប្បន្ននៅតែបន្តជាប់ពាក់ព័ន្ធ ក្នុងជម្លោះផ្លូវច្បាប់សហព័ន្ធ និងរដ្ឋជាបន្តបន្ទាប់ និងក៏ដូចជាការពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកប៉ុនប៉ងផ្ដួលរំលំលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ផង ។ លោកTrump … Read More

ការតែងតាំងលោក Tusk ជានាយករដ្ឋមន្ត្រីប៉ូឡូញ ខណៈដែលរដ្ឋបាលថ្មីចូលកាន់អំណាច ។

ប៉ូឡូញ៖ ជាប្រទេសជិតខាងអ៊ុយក្រែន ប្រទេសប៉ូឡូញ កំពុងមានរដ្ឋបាលរដ្ឋាភិបាលថ្មីចូលកាន់កាប់អំណាចជាលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ ។ សភារបស់ប្រទេសនេះ បានបោះឆ្នោតគាំទ្រការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីលោក Donald Tusk ឲ្យចូលកាន់តំណែង ។ ពួកគេមានក្តីរំពឹងថា លោក Tusk នឹងបង្កើតរដ្ឋាភិបាលចម្រុះ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។ គណបក្សរបស់លោកស្ថិតក្នុងចំណោមគណបក្សប្រឆាំងចំនួន៣ ដែលបានទទួលបានសំឡេងភាគច្រើនរួមគ្នា ក្នុងការបោះឆ្នោតកាលពីខែតុលា ។ មុនពេលបោះឆ្នោតគាំទ្រ លោក Tusk ជានាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ … Read More

ការពិចារណាអំពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើមេដឹកនាំក្រុមហាម៉ាស និងអ្នកតាំងលំនៅ នៅអ៊ីស្រាអែល។

EU៖ ការពិចារណាលើវិធានការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមមេដឹកនាំក្រុមហាម៉ាស និងអ្នកតាំងលំនៅអ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹងអំពើហិង្សា ដែលកើតចេញពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ជាមួយនឹងសំណើទាំងពីរ ដែលត្រូវបានពិភាក្សាដោយរដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះ នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទ ។ ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ លោកចូសិប បូរ៉ែល (Josep Borrell) បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា ទីភ្នាក់ងាររបស់លោក កំពុងធ្វើការលើសំណើដាក់ទណ្ឌកម្មអ្នកតាំងលំនៅអ៊ីស្រាអែលជ្រុលនិយម ហើយនឹងបញ្ជូនវាទៅរដ្ឋជាសមាជិកឆាប់ៗនេះ។ វិធានការនេះ បានទាក់ទាញការគាំទ្រពីប្រទេសនានា រួមមានបែលហ្ស៊ិក និងស្លូវេនី។ វិធានការដែលបានស្នើឡើងប្រឆាំងនឹងអ្នកតាំងលំនៅរបស់អ៊ីស្រាអែល ដែលនៅតែស្ថិតក្នុងការពិភាក្សាដំណាក់កាលដំបូង និងមានគោលបំណងដោះស្រាយអំពើហិង្សារបស់អ្នកតាំងលំនៅនៅតំបន់វេសបែង អាចពាក់ព័ន្ធនឹងការហាមឃាត់ការធ្វើដំណើរ … Read More

ការអំពាវនាវរបស់មេដឹកនាំអាល្លឺម៉ង់ ឲ្យបង្កើនជំនួយមនុស្សធម៌ សម្រាប់ជនស៊ីវិល នៅតំបន់ហ្កាហ្សា។

អាល្លឺម៉ង់៖ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី១១ ខែធ្នូ បាននិយាយថា ការឈឺចាប់របស់ប្រជាជនស៊ីវិល នៅតំបន់ហ្កាហ្សា គឺជា «រឿងសោកសៅ» ហើយលោកបានអំពាវនាវឲ្យបង្កើនជំនួយមនុស្សធម៌បន្ថែមទៀត។ ថ្លែងជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ដែលត្រៀមផុតអាណត្តិ លោក Scholz បាននិយាយថា ថ្នាក់ដឹកនាំទាំង២ យល់ស្របចំពោះដំណោះស្រាយរដ្ឋ២ តែប៉ុណ្ណោះ ដែលនឹងនាំទៅរកសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ដោយត្រូវបានសួរដោយអ្នកសារព័ត៌មានហូឡង់ថា តើលោក … Read More

មនុស្សរាប់ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងនឹងជ្វីហ្វនិយម នៅអាល្លឺម៉ង់ ខណៈប្រទេសនេះ ក៏ប្រឈមនឹងការកើនឡើងនៃឧប្បត្តិហេតុនានា។

ប៊ែរឡាំង៖ មនុស្សរាប់ម៉ឺននាក់ បានធ្វើបាតុកម្មប្រឆាំងនឹងជ្វីហ្វនិយម នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេសអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនូវឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីពីរខែមុន។ នគរបាលបានប៉ាន់ប្រមាណថា មនុស្សប្រហែល ៣.២០០នាក់ បានប្រមូលផ្តុំគ្នាទាំងកណ្តាលមេឃកំពុងភ្លៀង នៅក្នុងរដ្ឋធានីរបស់អាល្លឺម៉ង់ ខណៈពេលដែលអ្នករៀបចំ បានដាក់តួលេខអ្នកចូលរួមចំនួន ១0.000 នាក់ ។ អ្នកចូលរួមក្នុងការតវ៉ា ដែលមានឈ្មោះថា «ឥឡូវនេះ លែងមានទៀតហើយ» (Never again is now) បានដើរដង្ហែទៅកាន់ច្រកទ្វារ Brandenburg តើតាមទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ … Read More

ការកំណត់គោលដៅទៅលើនាវាទាំងអស់ ពីក្រុមចលនា ហួធី នៅក្នុងប្រទេសយេម៉ែន លើធ្វើដំណើរទៅកាន់អ៊ីស្រាអ៊ែល។

អាដែន៖ ក្រុមចលនា ហួធី (Houthi) នៅក្នុងប្រទេសយេម៉ែន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងកំណត់គោលដៅទៅលើនាវាទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ដោយមិនគិតពីសញ្ជាតិរបស់ពួកគេ ហើយបានព្រមានក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិទាំងអស់ ប្រឆាំងនឹងការដោះស្រាយជាមួយកំពង់ផែរបស់អ៊ីស្រាអ៊ែល យោងតាមប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ។ ក្រុមដែលមានសម្ព័ន្ធមិត្តជាអ៊ីរ៉ង់ កំពុងបង្កើនហានិភ័យនៃជម្លោះនៅក្នុងតំបន់ ស្របពេលមានសង្រ្គាមដ៏ឃោរឃៅរវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ។ ក្រុម ហួធី បានវាយប្រហារ និងរឹបអូសនាវាជាច្រើនគ្រឿងដែលពាក់ព័ន្ធជាមួយនឹងអ៊ីស្រាអ៊ែល នៅសមុទ្រក្រហម និងច្រកសមុទ្រ Bab … Read More

ចិន បាញ់បង្ហោះផ្កាយរណប ចំនួន៣ទៅកាន់ដងតារាវិថី ទទួលបានជោគជ័យ។

ចិន៖ នៅJIUQUAN ប្រទេសចិន បានបាញ់បង្ហោះគ្រាប់រ៉ុក្កែតបញ្ជូន Zhuque-2 Y-3 ដោយទទួលបានជោគជ័យទៅកាន់ទីអវកាស ដែលបានបានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន កាលពីថ្ងៃសៅរ៍ យោងតាមប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ។ គ្រាប់រ៉ុក្កែតបញ្ជូននេះបានបាញ់បង្ហោះ នៅម៉ោង៧និង៣៩នាទីព្រឹកម៉ោងនៅប៉េកាំង ហើយបានបញ្ជូនផ្កាយរណបចំនួន៣គឺ Honghu, Honghu-2 និង TY-33 ទៅក្នុងគន្លងដូចដែលបានគ្រោងទុក ។ សូមបញ្ជាក់ថា នេះជាបេសកកម្មនៃការហោះហើរលើកទី៣ដែលប្រើគ្រាប់រ៉ុក្កែតប្រភេទ Zhuque-2 ។ … Read More

ប្រមុខUN ៖ លោកនឹងមិនបោះបង់ចោលការអំពាវនាវបទឈប់បាញ់ឡើយ។

លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ប្រមុខអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ នេះថា នឹងមិនបោះបង់ចោលនូវការស្វះស្វែងរក បទឈប់បាញ់នៅហ្កាហ្សាឡើយ ។ ដោយថ្លែងក្នុងពិធីបើកវេទិកាដូហា ក្នុងប្រទេសកាតា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ហ្គុយតឺរេស ក៏បាននិយាយផងដែរថា ស្ថានភាពមនុស្សធម៌នៅទូទាំងតំបន់នេះ កាន់តែអាក្រក់ទៅៗ ។ លោក ហ្គុយតឺរេស បាននិយាយថា «យើងកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃការដួលរលំនៃប្រព័ន្ធមនុស្សធម៌។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សក្លាយទៅជាមហន្តរាយ ដែលមានផលប៉ះពាល់មិនអាចត្រឡប់វិញបានសម្រាប់ប៉ាឡេស្ទីនទាំងមូល ព្រមទាំងសម្រាប់សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់» ។ … Read More

នៅទីក្រុងឡុងដ្រ៍ មនុស្សរាប់ម៉ឺននាក់ដង្ហែក្បួន គាំទ្រប៉ាឡេស្ទីនក្រោយអាមេរិកវេតូបទឈប់បាញ់នៅហ្គាហ្សា។

អង់គ្លេស៖ នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស មនុស្សរាប់ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួន អំឡុងការតវ៉ាបង្ហាញសាមគ្គីភាព ជាមួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ។ អ៊ីស្រាអែល បានបញ្ជាឲ្យប្រជាពលរដ្ឋចាកចេញ ពីតំបន់ភាគកណ្តាលនៃទីក្រុងធំ Khan Younis ស្ថិតក្នុងតំបន់ភាគខាងត្បូងហ្គាហ្សា ហើយនិងបានវាយប្រហារឥតឈប់ឈរ លើតំបន់បិទច្រកមួយនេះ ក្រោយពេលដែលសហរដ្ឋអាមេរិកប្រើសិទ្ធិវេតូ សេចក្តីសម្រេចរបស់អង្គកាសហប្រជាជាតិ ទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌បន្ទាន់ កាលពីថ្ងៃសៅរ៍ម្សិលមិញ ។ គួរបញ្ជាក់ថា អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួនទ្វេដង លើតំបន់ហ្គាហ្សាស្ទ្រីប នៅពេញយប់ ខណៈដែលពួកគេបានបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ។ កងកម្លាំងការពារអ៊ីស្រាអែល បានពោលថា … Read More