រឿង “ប៉េងប៉ោងចារកម្ម” របស់ចិន សេតវិមានគ្រោងនឹងត្រួតពិនិត្យ។
អាមេរិក៖ មន្ត្រីមកពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ដំបូងឡើយសង្ឃឹមថា នឹងលាក់បាំងរឿងប៉េងប៉ោង របស់ចិនពីសាធារណជន និងសូម្បីតែសភា ប៉ុន្តែមន្ត្រីបារម្ភថារឿងនេះអាចបង្ក ឱ្យមានការតវ៉ាជាសាធារណៈ និងបំផ្លាញទំនាក់ទំនងជាមួយចិន យោងការអះអាងលើរបាយការណ៍ថ្មីរបស់សារព័ត៌មាន NBC News ។ កាលពីដើមខែកុម្ភៈ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់នូវ អ្វីដែលខ្លួនបានពិពណ៌នាថា សង្ស័យថាជា “ប៉េងប៉ោងចារកម្ម (ឈ្លបយកការណ៍)” របស់ចិននៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina ដោយអាមេរិកអះអាងថា ទីក្រុងប៉េកាំងកំពុងប្រើប្រាស់ប៉េងប៉ោងនេះដើម្បី “ឃ្លាំមើលទីតាំងយុទ្ធសាស្ត្រ” នៅក្នុងសហរដ្ឋអាមេរិក នេះយោងតាមសារព័ត៌មាន RT … Read More