ប្រមុខដឹកនាំរដ្ឋចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ លើការងារ “កសិកម្ម ជនបទនឹងកសិករ”។

ចិន៖ កិច្ចប្រជុំស្តីពីការងារជនបទនៃមជ្ឈឹមចិន បានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែធ្នូ ។ ក្នុងកិច្ចប្រជុំលើកនេះ បើកធ្វើក្រោមការណែនាំនៃគំនិតសង្គមនិយមមានលក្ខណៈចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជលើកទី២០ នៃបក្សកុម្មុយនីស្តចិន និងសម័យប្រជុំពេញអង្គលើកទី២ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ អនុវត្តដោយស៊ីជម្រៅនូវទ្រឹស្តីសំខាន់គ្លឹះរបស់លោក Xi Jinping ស្តីពីការងារ “កសិកម្ម ជនបទនឹងកសិករ” ក៏ដូចជាអនុវត្តដោយស៊ីជម្រៅនូវស្មារតីនៃកិច្ចប្រជុំការងារសេដ្ឋកិច្ចនៃមជ្ឈិមចិន ហើយបានវិភាគអំពីស្ថានការណ៍បច្ចុប្បន្ន និងបញ្ហាប្រឈមលើវិស័យ”កសិកម្ម ជនបទនឹងកសិករ”និងបានរៀបចំចាត់ចែងការងារ”កសិកម្ម ជនបទនឹងកសិករនៅឆ្នាំ ២០២៤ ។

លោក Xi Jinping បានគូសបញ្ជាក់ថា គណៈកម្មការបក្ស និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តយ៉ាងមុតមាំ មិនងាករេនូវសេចក្តីសម្រេចចិត្ត និងការរៀបចំរបស់គណៈកម្មាធិការមជ្ឈឹមបក្សស្តីពីការងារ “កសិកម្ម ជនបទនឹងកសិករ” ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍជាអាទិភាពលើ វិស័យកសិកម្មនឹងជនបទ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដោយស៊ីចង្វាក់គ្នារវាងទីក្រុងនឹងជនបទ អនុវត្តការងារដោយផ្អែកលើភាពជាក់ស្តែង និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញស្តារ ជាមួយការអភិវឌ្ឍជនបទប្រកបដោយប្រសិទ្ធភាព ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការពន្លឿនការធ្វើទំនើបកម្មកសិកម្មនិងជនបទ ៕ ប្រភព៖ វិទ្យុមិត្តភាពកម្ពុជាចិន