កម្រិតគុណភាពខ្ពស់ខ្លាំង( UHD )នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន បានចាប់ផ្តើមកសាង ឧទ្យានផលិតកម្មវិធីទូរទស្សន៍ហើយ។

ចិន៖ «CMG’s UHD Innovation Center» ដែលជាឧទ្យានគំរូ ផ្នែកការផលិតកម្មវិធីទូរទស្សន៍ ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង (UHD) នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាប់ផ្តើមកសាងនៅទីក្រុងប៉េកាំង កាលពីថ្ងៃម្សិលម៉្ងៃ ។ លោក Yin Li សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណកម្មាការបក្សបុម្មុយនីស្តចិនប្រចាំក្រុងប៉េកាំង លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន ជាដើមបានអញ្ជើញចូលរួមសកម្មភាពចាប់ដំណើរការនៃការកសាង។

ការចាប់ផ្តើមកសាងឧទ្យានគំរូផ្នែកការផលិតកម្មវិធីទូរទស្សន៍ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង ជាវិធានការសំខាន់មួយ នៃការសហការយ៉ាងជិតស្និទ្ធរវាងCMG និងក្រុងប៉េកាំង ដើម្បីនាំមុខឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានខាងវិទ្យុ និងទូរទស្សន៍អាចចុះសម្រុងគ្នាយ៉ាងស៊ីជម្រៅជាមួយទីក្រុង និងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក្នុងសេចក្តីថ្លែងសុន្ទរកថារបស់ លោក Shen Haixiong ។

ភាគីទាំងពីរនឹងបង្កើតគំរូឧទ្យានផលិតកម្មវិធីទូរទស្សន៍ ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំងដែលមានកម្រិតឈានមុខលើពិភពលោក ប្រកបដោយមុខងារជឿនលឿន សម្ភារៈបរិក្ខាពេញលេញ និងការដឹកនាំចរន្តសកល ដែលនឹងក្លាយជាទីតាំងសំគាល់វប្បធម៌ថ្មី នៃក្រុងប៉េកាំងផង និងជាឧទ្យាននវានុវត្ត៍ផ្នែកការផលិតកម្មវិធីទូរទស្សន៍ ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង នៃពិភពលោកផងដើម្បីនាំមកនូវស្នាដៃកម្មវិធីទូរទស្សន៍ ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំងដ៏ឆ្នើមចំនួនកាន់តែច្រើន កាន់តែអស្ចារ្យ កាន់តែគួរឱ្យភ្ញាក់ផ្អើលជូនចំពោះទស្សនិកជន និងលើកកម្ពស់ការរីកចម្រើននៃឧស្សាហកម្មផលិតកម្មវិធីទូរទស្សន៍ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង។

ស្ថិតនៅខ័ណ្ឌ Mentougou ភាគខាងលិច នៃក្រុងប៉េកាំង ដែលស្ថិតនៅត្រើយម្ខាងទៀតដែលទល់មុខ នឹងឧទ្យានវិកិណ្ណដ្ឋានឧស្សាហកម្ម Shougang គឺជាតំបន់ស្នូលនៅភាគខាងលិចប៉េកាំងសម្រាប់ធ្វើការអភិវឌ្ឍនិងបរិវត្តកម្ម៕
ប្រភព៖ វិទ្យុមិត្តភាពកម្ពុជាចិន