មីស៊ីល ៣ប្រភេទ បានបាញ់ទម្លាក់ យន្តហោះដឹកជញ្ជូនយោធា

រុស្ស៊ី៖ យន្តហោះដឹកជញ្ជូនយោធា ដែលបានធ្លាក់នៅភាគខាងត្បូងប្រទេសរុស្ស៊ី នៅថ្ងៃម្សិលមិញនេះ ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល ៣ប្រភេទ ដែលលោកខាងលិចផ្គត់ផ្គង់ឲ្យអ៊ុយក្រែន បើតាមការលើកឡើងពីលោក Andrei Kartapolov សមាជិករដ្ឋសភា Duma របស់រុស្ស៊ី និងជាឧត្តមសេនីយ៍ចូលនិវត្តន៍ ។ ទោះយ៉ាងណាក្ដី លោក Kartapolov មិនបានបញ្ជាក់ពីប្រភពព័ត៌មានរបស់លោកនោះឡើយ។ លោកបាននិយាយថា ការស៊ើបអង្កេតនឹងបង្ហាញថា តើមីស៊ីលទាំងនោះជាប្រភេទ Patriot ឬ IRIS-T។ សូមបញ្ជាក់ថា បើយោងតាមប្រព័ន្ធកម្មវិធីផ្ញើសារ Telegram ជាច្រើន បានឲ្យដឹងថា … Read More

អ្នកផ្សព្វផ្សាយ «មិនពិត» អំពីកងទ័ព សភារុស្ស៊ីបានអនុម័តការរឹបអូសទ្រព្យសម្បត្តិតែម្តង

រុស្ស៊ី៖ សភា Duma របស់រុស្ស៊ី បានអនុម័តដំណាក់កាលដំបូងនៃសេចក្ដីស្នើច្បាប់ដែលអនុញ្ញាតឲ្យរឹបអូសទ្រព្យសម្បត្តិពីអ្នក ដែលត្រូវបានផ្តន្ទាទោសពីបទល្មើសព្រហ្មទណ្ឌមួយចំនួន កាលពីថ្ងៃម្សិលមិញនេះ ក្នុងនោះរួមទាំងការផ្សព្វផ្សាយនូវ «ព័ត៌មានមិនពិតដោយចេតនា» អំពីកងទ័ពរុស្ស៊ី។ វិធានការនេះក៏នឹងអនុវត្តផងដែរ ចំពោះអ្នកដែលត្រូវបានរកឃើញថា មានទោសពីបទ «បង្ខូចកិត្តិយស» កងកម្លាំងប្រដាប់អាវុធ ដោយអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ឬញុះញង់ឲ្យមានសកម្មភាពជ្រុលនិយម។ សភា Duma ដែលជាសភាជាន់ទាបរបស់រដ្ឋសភា បានអនុម័តសេចក្ដីព្រាងច្បាប់នេះ នៅក្នុងសេចក្ដីប្រកាសដំបូងក្នុងចំណោមតម្រូវការសេចក្ដីប្រកាសចំនួន៣ ជាមួយនឹងសំឡេងគាំទ្រ ៣៩៥ទល់នឹង៣។ ជាមួយគ្នានេះ ច្បាប់នេះនឹងអនុញ្ញាតឲ្យរដ្ឋរឹបអូសទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ី ដែលបានចាកចេញពីប្រទេស ហើយបានរិះគន់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែដែលបន្តពឹងផ្អែកលើប្រាក់ចំណូលពីការជួលផ្ទះ ឬផ្ទះល្វែងរបស់ពួកគេ … Read More

អតីតបេក្ខជនប្រជែងតំណែងនាយករដ្ឋមន្ត្រីដ៏លេចធ្លោ ត្រូវបានតុលាការថៃសម្រេចថា មិនបានបំពានច្បាប់បោះឆ្នោត

ថៃ៖ លោក Pita Limjaroenrat (ភីថា លឹមចារ៉ើនរ៉ាត់) អតីតបេក្ខជនតំណែងនាយករដ្ឋមន្ត្រី តុលាការថៃ កាលពីថ្ងៃម្សិលមិញនេះ បានសម្រេចថា មិនបានបំពានច្បាប់បោះឆ្នោតនោះទេ ហើយអាចនៅតែជាតំណាងរាស្រ្ត ដោយការប្រកាសនេះនាំឲ្យរូបលោករួចផុតពីករណីដំបូង ក្នុងចំណោម ២ករណី ដែលផ្តោតលើគណបក្សប្រឆាំង Move Forward (បោះជំហានទៅមុខ)។ លោក ភីថា វ័យ ៤៣ឆ្នាំ ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard ដែលកិច្ចប្រឹងប្រែងរបស់លោក ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ត្រូវបានរារាំងដោយសមាជិកសភា ដែលមានសម្ព័ន្ធជាមួយយោធារាជានិយមនោះ ត្រូវបានធ្វើឲ្យជ្រះស្រឡះពីការមានទោសកំហុស … Read More

លោក Ferdinand Marcos បញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល កុំជួយ ICC ស៊ើបអង្កេតករណីគ្រឿងញៀនរបស់លោក Duterte

ហ្វីលីពីន៖ លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល មិនត្រូវសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC ក្នុងការស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀនបណ្តាលឱ្យមានមនុស្សស្លាប់ ក្នុងអំឡុងពេលរដ្ឋបាលមុនរបស់ប្រធានាធិបតី Rodrigo Duterte នោះឡើយ កាលពីថ្ងៃអង្គារកន្លងមកនេះ។ លោក Marcos បានប្រាប់អ្នកយកព័ត៌មានប៉ុន្មានថ្ងៃបន្ទាប់ពីលោក Jesus Crispin Remulla រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាននិយាយថា អ្នកស៊ើបអង្កេតរបស់ ICC នឹងមិនត្រូវបានរារាំងពីប្រទេសនេះទេ ដរាបណាពួកគេអនុវត្តតាមនីតិវិធីច្បាប់ក្នុងស្រុក។ លោក Marcos “ខ្ញុំមិនទទួលស្គាល់យុត្តាធិការរបស់ … Read More

ការតែងតាំងជាប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ លោក ត្រាំ បន្តឈ្នះការប្រជែងនេះ

អាមេរិក៖ នៅក្នុងការប្រណាំងប្រជែង សម្រាប់ការតែងតាំងជាប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះជាប់ៗគ្នាជាលើកទីពីរ ដែលកាន់តែពង្រឹងការក្តាប់របស់លោកនៅលើគណបក្ស និងបង្កើនការសង្ស័យអំពីផ្លូវឆ្ពោះទៅមុខរបស់គូប្រជែងលោកស្រី Nikki Haley ។ ថ្វីត្បិតមានការប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន រួមទាំងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៩១ករណី ក្នុង ៤ករណីដាច់ដោយឡែកពីគ្នា ប៉ុន្តែការឈ្នះរបស់អតីតប្រធានាធិបតី បានបង្កើនលទ្ធភាពយ៉ាងខ្លាំង ដែលលោកនឹងបិទការតែងតាំង និងឆ្ពោះទៅរកការបោះឆ្នោតឡើងវិញនៅក្នុងខែវិច្ឆិកា ប្រឆាំងនឹងអ្នកស្នងតំណែងរបស់លោក គឺលោក ចូ បៃដិន។ ស្របពេលជាមួយគ្នានេះ លោកស្រី Haley ដែលបម្រើការនៅក្នុងរដ្ឋបាល ត្រាំ … Read More

បន្ទាប់ពីលោកណេតាន់យ៉ាហ៊ូថា អ៊ីស្រាអែលត្រូវតែដណ្តើមយកតំបន់ព្រំដែនហ្កាហ្សា អេហ្ស៊ីប រិះគន់ម៉ាចាស់ដៃ

អេហ្ស៊ីប៖ ក្រោយពីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីនៃអ៊ីស្រាអែល ដែលថា អ៊ីស្រាអែលនឹងត្រូវគ្រប់គ្រងតំបន់ទ្រនាប់ប្រវែងប្រហែល ១០០ យ៉ាដ មួយផ្នែកនៅលើតំបន់ហ្កាហ្សានៃព្រំដែនប្រវែង៩ម៉ាយរបស់ប៉ាឡេស្ទីន ដែលហែកហួរដោយសង្រ្គាមជាមួយអេហ្ស៊ីប ត្រូវបានរិះគន់ពីមន្ត្រីអេហ្ស៊ីប។ មន្ត្រីអ៊ីស្រាអែល បានថ្លែងថា ការរត់ពន្ធឆ្លងកាត់តំបន់ទ្រនាប់នោះ ដែលគេស្គាល់ថា ជាច្រករបៀង ហ្វីឡាឌែលហ្វី (Philadelphi) ទាំងពីលើដី និងតាមរូងក្រោមដី បានផ្តល់អាវុធ និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀតដល់អ្នកគ្រប់គ្រងតំបន់ហ្កាហ្សា ជាការចោទប្រកាន់ដែលអេហ្ស៊ីបបដិសេធយ៉ាងដាច់អហង្ការ។ លោកណេតាន់យ៉ាហ៊ូ បានថ្លែងនៅចុងខែធ្នូថា៖«ច្រករបៀងហ្វីឡាឌែលហ្វី ឬដើម្បីដាក់វាឲ្យ កាន់តែត្រឹមត្រូវ … Read More

ប្រមុខដឹកនាំស្លូវ៉ាគីថា អ៊ុយក្រែនត្រូវតែ បោះបង់ទឹកដីរបស់ខ្លួន និងថា អ៊ុយក្រែន មិនមែនជាប្រទេស ឯករាជ្យនោះទេ

ស្លូវ៉ាគី៖ លោក លោក Robert Fico នាយករដ្ឋមន្ត្រីនៃស្លូវ៉ាគី បានថ្លែងថា អ៊ុយក្រែនគួរតែទទួលស្គាល់ការបាត់បង់ទឹកដីមួយចំនួន ដែលពីមុនស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី។ លោក Fico បានធ្វើសេចក្តីថ្លែងការណ៍ ក្នុងអំឡុងពេលសម្ភាសន៍ ចុងសប្តាហ៍ជាមួយទូរទស្សន៍ RTVS ដោយឧទ្ទិសដល់ដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោកទៅកាន់អ៊ុយក្រែន។ នាយករដ្ឋមន្រ្តីស្លូវ៉ាគីគ្រោង នឹងធ្វើដំណើរនៅថ្ងៃពុធទៅកាន់ទីក្រុង Uzhgorod ដែលជាទីក្រុងនៅជិតព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីជួបជាមួយសមភាគីអ៊ុយក្រែន លោក Denis Shmygal យោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹង … Read More

ក្រោយពន្យារពេលអស់ ២០ខែ ទួរគី យល់ព្រមលើសំណើចូលសមាជិកអង្គការ NATO របស់ស៊ុយអែតហើយ

ទួរគី៖ ការផ្តល់សច្ចាប័នពីសភារបស់ប្រទេសទួរគី លើសំណើសមាជិកភាពអង្គការណាតូ របស់ប្រទេសស៊ុយអែត ដោយបានជម្រះឧបសគ្គដ៏ធំបំផុត ដែលនៅសេសសល់ក្នុងការពង្រីកសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បន្ទាប់ពីការពន្យារពេល ២០ខែ កាលពីថ្ងៃម្សិលមិញនេះ។ សម្ព័ន្ធកាន់អំណាចរបស់លោកប្រធានាធិបតី ថាយីប អឺដូហ្គាន់ (Tayyip Erdogan) ក្នុងមហាសន្និបាតរបស់ប្រទេសទួរគី ទទួលបានសំឡេងភាគច្រើន បានបោះឆ្នោតគាំទ្រ ២៨៧សំឡេងទល់នឹងការប្រឆាំង ៥៥សំឡេង ដើម្បីអនុម័តលើពាក្យសុំដែលស៊ុយអែត បានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០២២ ដើម្បីពង្រឹងសន្តិសុខរបស់ខ្លួនជាការឆ្លើយតបទៅនឹងការឈ្លានពានពេញលេញរបស់រុស្ស៊ី លើអ៊ុយក្រែន។ សមាជិកណាតូ ទាំងអស់ត្រូវយល់ព្រមលើពាក្យសុំពីប្រទេស ដែលចង់ចូលរួមក្នុងសម្ព័ន្ធយោធានេះ។ ខណៈពេលដែលស៊ុយអែត និងហ្វាំងឡង់ បានស្នើសុំចូលរួមនៅឆ្នាំ២០២២ ទួរគីបានលើកឡើងពីការជំទាស់លើអ្វី … Read More

ប្រមុខដឹកនាំការបរទេសរុស្សីថា អាមេរិក មើលឃើញអ៊ុយក្រែន ដូចជាគម្រោងអាជីវកម្ម រកប្រាក់ចំណូលមួយ

រុស្សី៖ សហរដ្ឋអាមេរិក ថ្មីៗបានចេញសេចក្តីថ្លែងការណ៍ ណែនាំថា ខ្លួនចាត់ទុកអ៊ុយក្រែនថា គ្មានអ្វីក្រៅពី គម្រោងអាជីវកម្មដែលរកប្រាក់ចំណូលប៉ុណ្ណោះ នេះបើយោងតាមការអះអាង ដោយដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទកន្លងមកនេះ។ លោករដ្ឋមន្ត្រីរូបនេះ បានលើកឡើងសំដៅទៅលើ សេចក្តីថ្លែងការណ៍មុនៗ ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken។ កាលពីខែមុន អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បានអះអាងថា៩០ភាគរយ នៃប្រាក់ដែលបានបែងចែក សម្រាប់ជំនួយ របស់អ៊ុយក្រែន បញ្ចប់ដោយការទទួលបាន … Read More