បន្ទាប់ពីលោកណេតាន់យ៉ាហ៊ូថា អ៊ីស្រាអែលត្រូវតែដណ្តើមយកតំបន់ព្រំដែនហ្កាហ្សា អេហ្ស៊ីប រិះគន់ម៉ាចាស់ដៃ
អេហ្ស៊ីប៖ ក្រោយពីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីនៃអ៊ីស្រាអែល ដែលថា អ៊ីស្រាអែលនឹងត្រូវគ្រប់គ្រងតំបន់ទ្រនាប់ប្រវែងប្រហែល ១០០ យ៉ាដ មួយផ្នែកនៅលើតំបន់ហ្កាហ្សានៃព្រំដែនប្រវែង៩ម៉ាយរបស់ប៉ាឡេស្ទីន ដែលហែកហួរដោយសង្រ្គាមជាមួយអេហ្ស៊ីប ត្រូវបានរិះគន់ពីមន្ត្រីអេហ្ស៊ីប។
មន្ត្រីអ៊ីស្រាអែល បានថ្លែងថា ការរត់ពន្ធឆ្លងកាត់តំបន់ទ្រនាប់នោះ ដែលគេស្គាល់ថា ជាច្រករបៀង ហ្វីឡាឌែលហ្វី (Philadelphi) ទាំងពីលើដី និងតាមរូងក្រោមដី បានផ្តល់អាវុធ និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀតដល់អ្នកគ្រប់គ្រងតំបន់ហ្កាហ្សា ជាការចោទប្រកាន់ដែលអេហ្ស៊ីបបដិសេធយ៉ាងដាច់អហង្ការ។
លោកណេតាន់យ៉ាហ៊ូ បានថ្លែងនៅចុងខែធ្នូថា៖«ច្រករបៀងហ្វីឡាឌែលហ្វី ឬដើម្បីដាក់វាឲ្យ កាន់តែត្រឹមត្រូវ ចំណុចឈប់ភាគខាងត្បូង[នៃតំបន់ហ្កាហ្សាស្ទ្រីប] ត្រូវតែស្ថិតនៅក្នុងដៃរបស់យើង។ ច្រកនេះ ត្រូវតែបិទ ដោយបានព្រមានថា សង្គ្រាមរបស់ប្រទេសលោកប្រឆាំងនឹងក្រុមហាម៉ាស ដែលបង្កឡើងដោយការវាយប្រហារយ៉ាងឃោរឃៅរបស់ក្រុមនេះ កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល នឹងបន្តអស់រយៈពេលជាច្រើនខែ។ វាច្បាស់ណាស់ថា ការរៀបចំណាមួយផ្សេងទៀត នឹងមិនធានាបាននូវការគ្មានយោធាដែលយើងស្វះស្វែងរកនោះ»។
លោក Diaa Rashwan ប្រធានសេវាព័ត៌មានរដ្ឋរបស់អេហ្ស៊ីប (SIS) បានថ្កោលទោសកាលពីថ្ងៃចន្ទចំពោះការប្រកាសរបស់លោកណេតាន់យ៉ាហ៊ូថាជា «ការប៉ុនប៉ង ដើម្បីបង្កើតភាពស្របច្បាប់» សម្រាប់អ្វីដែលលោកបាននិយាយថា គឺជាគោលដៅពិតប្រាកដរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការកាន់កាប់ច្រករបៀងព្រំដែន ដោយរំលោភលើកិច្ចព្រមព្រៀងសន្តិសុខ ដែលបានចុះហត្ថលេខារវាង អ្នកជិតខាងទាំងពីរនេះ៕