លោក Ferdinand Marcos បញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល កុំជួយ ICC ស៊ើបអង្កេតករណីគ្រឿងញៀនរបស់លោក Duterte
ហ្វីលីពីន៖ លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល មិនត្រូវសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC ក្នុងការស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀនបណ្តាលឱ្យមានមនុស្សស្លាប់ ក្នុងអំឡុងពេលរដ្ឋបាលមុនរបស់ប្រធានាធិបតី Rodrigo Duterte នោះឡើយ កាលពីថ្ងៃអង្គារកន្លងមកនេះ។
លោក Marcos បានប្រាប់អ្នកយកព័ត៌មានប៉ុន្មានថ្ងៃបន្ទាប់ពីលោក Jesus Crispin Remulla រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាននិយាយថា អ្នកស៊ើបអង្កេតរបស់ ICC នឹងមិនត្រូវបានរារាំងពីប្រទេសនេះទេ ដរាបណាពួកគេអនុវត្តតាមនីតិវិធីច្បាប់ក្នុងស្រុក។ លោក Marcos “ខ្ញុំមិនទទួលស្គាល់យុត្តាធិការរបស់ ICC នៅក្នុងប្រទេសហ្វីលីពីនទេ។ ខ្ញុំចាត់ទុកវាជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់យើង” នេះបើយោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៣ ខែមករា ។
លោក Marcos ដែលជាអ្នកស្នងតំណែងរបស់លោក Duterte ដែលយុទ្ធនាការប្រឆាំងគ្រឿងញៀនបានធ្វើឱ្យអ្នកជួញដូរគ្រឿងញៀន ឬអ្នកប្រើប្រាស់សង្ស័យរាប់ពាន់នាក់ស្លាប់ ក្នុងកាលៈទេសៈគួរឱ្យសង្ស័យបាននិយាយថា “រដ្ឋាភិបាលហ្វីលីពីននឹងមិនជួយការស៊ើបអង្កេតណាមួយដែល ICC ធ្វើនោះទេ៕