សំណុំរឿងប្រល័យពូជសាសន៍អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា តុលាការកំពូលអង្គការសហប្រជាជាតិនឹងកាត់ក្តី
ICJ៖ ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែលជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ នៅក្នុងតំបនហ្កាហ្សា តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចដំបូងនៅពីថ្ងៃសុក្រនេះ ដែលជាសេចក្តីសម្រេចដ៏សំខាន់មួយ ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅមជ្ឈិមបូព៌ា និងជុំវិញពិភពលោក។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អាចបញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួន នៅហ្កា ហ្សា ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលមិនធ្លាប់មានពីមុនមក ដោយក្រុមហាម៉ាស ឬ ដើម្បីជួយសម្រួលដល់ជំនួយមនុស្សធម៌។ យ៉ាងនេះក្តី តុលាការ នឹងមិនកាត់សេចក្តីថាតើអ៊ីស្រាអែលពិតជាប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សាមែនឬអត់នោះទេ។ នៅដំណាក់កាលនេះ តុលាការ ICJ នឹងចេញសម្រេចបន្ទាន់ មុនពេលពិចារណាលើការចោទប្រកាន់កាន់តែទូលំទូលាយអំពីអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា ដែលជាដំណើរការដែលទំនងជានឹងត្រូវចំណាយពេលរាប់ឆ្នាំ។ ករណីនេះ … Read More