សំណុំរឿងប្រល័យពូជសាសន៍អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា តុលាការកំពូលអង្គការសហប្រជាជាតិនឹងកាត់ក្តី
ICJ៖ ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែលជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ នៅក្នុងតំបនហ្កាហ្សា តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចដំបូងនៅពីថ្ងៃសុក្រនេះ ដែលជាសេចក្តីសម្រេចដ៏សំខាន់មួយ ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅមជ្ឈិមបូព៌ា និងជុំវិញពិភពលោក។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អាចបញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួន នៅហ្កា ហ្សា ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលមិនធ្លាប់មានពីមុនមក ដោយក្រុមហាម៉ាស ឬ ដើម្បីជួយសម្រួលដល់ជំនួយមនុស្សធម៌។
យ៉ាងនេះក្តី តុលាការ នឹងមិនកាត់សេចក្តីថាតើអ៊ីស្រាអែលពិតជាប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សាមែនឬអត់នោះទេ។ នៅដំណាក់កាលនេះ តុលាការ ICJ នឹងចេញសម្រេចបន្ទាន់ មុនពេលពិចារណាលើការចោទប្រកាន់កាន់តែទូលំទូលាយអំពីអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា ដែលជាដំណើរការដែលទំនងជានឹងត្រូវចំណាយពេលរាប់ឆ្នាំ។
ករណីនេះ ត្រូវបានប្តឹងដោយប្រទេសអាហ្រ្វិកខាងត្បូង ដែលនិយាយថាអ៊ីស្រាអែល កំពុងរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៨ ដែលបានបង្កើតឡើង ក្នុងសំណល់នៃសង្គ្រាមលោកលើកទី២ និងវិនាសកម្មនៃការសម្លាប់រង្គាល។
អ្នកស្រី ជូលីត អ៊ីនទីរី (Juliette McIntyre) អ្នកជំនាញច្បាប់អន្តរជាតិមកពីសាកលវិទ្យាល័យ South Australia បាននិយាយថា៖«អាហ្រ្វិកខាងត្បូង មិនចាំបាច់បញ្ជាក់ថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទេ»។