វៀតណាម ក្នុងឆ្នាំ២០២៣ រឹបអូសរថយន្ត និងម៉ូតូ ១៥៥.០០០គ្រឿងបានបើកបរ ក្នុងស្ថានភាពស្រវឹង

វៀតណាម៖ ដោយសារតែបានផ្សាយផ្ទាល់ និងនិយាយមិនពិត បុរសម្នាក់រស់នៅទីក្រុង ហូជីមិញ ត្រូវបានពិន័យជាប្រាក់ចំនួន ៧,៥ លានដុង ស្មើនឹងប្រមាណ ៣០៤,៩៣ដុល្លារ គាត់កំពុងលក់ម៉ូតូដែលរឹបអូសបានចំនួន ៧.០០០គ្រឿងពីឃ្លាំងផ្ទុកភស្តុតាងរបស់ប៉ូលីស។

បុរសអាយុ ៣៥ ឆ្នាំម្នាក់ បានផ្សាយបន្តផ្ទាល់កាលពីថ្ងៃទី១៩ ខែមករា ដើម្បីលក់ម៉ូតូដែលប៉ូលិសរឹបអូសបានពីអ្នកល្មើសច្បាប់ចរាចរណ៍ នៅខាងក្នុងកន្លែងស្តុកទុកមួយក្នុងសង្កាត់១១ នេះបើយោងតាមសារព័ត៌មាន VN Express ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។

ក្នុងវីដេអូមួយនៅលើបណ្តាញសង្គម គេឃើញមានម៉ូតូជាច្រើនគ្រឿងដែលប៉ូលីសបិទជិត ហើយបុរសនោះបានស្នើឱ្យលក់ម៉ូតូទាំងនោះក្នុងតម្លៃ ៣ លានដុងក្នុងមួយម៉ូតូ ដែលថោកជាងតម្លៃទីផ្សារជាច្រើនដង។

ប៉ូលិសបានលើកឡើងថា បុរសនោះក្នុងចំណោមមនុស្សពី៥ទៅ៦នាក់ បានចូលទៅក្នុងកន្លែងមួយដោយនគរបាលចរាចរណ៍ខណ្ឌ១១ ដើម្បីមើលម៉ូតូដែលរឹបអូសបាន ដែលបានដាក់លក់ឡាយឡុង។ មានម៉ូតូចាស់ជាង២៣០គ្រឿង និងមិនស្គាល់ម៉ាកផ្សេងទៀត។ ទោះជាយ៉ាងណា បុរសរូបនេះបានចូលទៅដកម៉ូតូ និងថតវីដេអូដើម្បីផ្សាយបន្តផ្ទាល់ ។

គួរជម្រាបថា ក្នុងពេលមានយុទ្ធនាការចាប់អ្នកបំពានបើកបរក្នុងស្ថានភាពគ្រឿងស្រវឹង, ចំនួនយានយន្តដែលរឹបអូសនៅក្នុងទីក្រុងហូជីមិញ បានកើនឡើង ដែលនាំឱ្យការផ្ទុកលើសចំណុះទូទាំងទីក្រុង។ កាលពីឆ្នាំមុន ម៉ូតូ និងរថយន្តប្រហែល ១៥៥.០០០ គ្រឿងត្រូវបានរឹបអូស៕