ការស្វែងរកការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ដរវាង ថៃ និងអាល្លឺម៉ង់
ថៃ៖ លោកសេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីថៃ បានស្លែងកាលពីថ្ងៃម្សិលមិញថា ប្រទេសថៃ និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នា នៅក្នុងការលើកកម្ពស់កម្រិតភាពជាដៃគូរយុទ្ធសាស្រ្ដរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលក្រោយទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ លោកនឹងលោកហ្រ្វេង វ៉លថើរ ស្ដាញម៉ាយអ៊ើ (Frank-Walter Steinmeier)ប្រធានាធិបតីអាល្លឺម៉ង់ បានចូលរួមកិច្ចប្រជុំទ្វេរភាគីនៅឯវិមានរដ្ឋាភិបាលថៃ កាលពីថ្ងៃព្រហស្បតិ៍នេះ ។
នាសន្និសីទសារព័ត៌មាន លោកសេដ្ឋា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ថាលោកស្ដាញម៉ាយអ៊ើ មានគ្រោងការទស្សនកិច្ច៣ថ្ងៃនៅក្នុងប្រទេសថៃ ហើយបានបន្ថែមថាប្រទេសទាំងពីរ បានលើកឡើងនៅប្រធានបទផ្សេងៗនៅក្នុងកិច្ចពិភាក្សារបស់ពួកគេ ក្នុងនោះរួមមាន ពាណិជ្ជកម្មផងដែរ។
មេដឹកនាំទាំងពីថែមទាំង ផ្លាស់ប្ដូរទស្សនៈគ្នាពីជម្លោះភូមិសាស្រ្ដនយោបាយផងដែរ យោងតាមសេចក្ដីថ្លែងការបានឲ្យដឹងពីការិយាល័យនាយករដ្ឋមន្រ្ដីថៃ ។
ប្រធានាធិបតីអាល្លឺម៉ង់បានថ្លែងថា ការដោះលែងមេបក្សប្រឆាំងរបស់ប្រទេសថៃ គឺលោកភីថា លឺចារឺនរ៉ាត់ (Pita Limjaroenrat) ស្ដីពីការរំលោភច្បាប់បោះឆ្នោតនោះ ត្រូវាបានចាត់ទុកថា ជាសញ្ញាលើកទឹកចិត្ដមួយប្រកបដោយភាពវិជ្ជមាន៕