ការវាយប្រហារតម្រង់ទៅលើរថក្រោះអ៊ីស្រាអែល ក្នុងវីដេអូរបស់ក្រុមហាម៉ាសមួយក្រុម
បរទេស៖ ការផ្សព្វផ្សាយវីដេអូមួយ បង្ហាញពីអង្គភាពប្រដាប់អាវុធនៃក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃម្សិលមិញនេះ បានការដាក់គោលដៅវាយប្រហារនូវអ្វីមួយដែលគេនិយាយថា ការផ្ដោតទៅលើរថពាសដែករបស់អ៊ីស្រាអែល។
អ្នកសារព័ត៌មានរ៉យទ័រ មិនអាចបញ្ជាក់ទីកន្លែងឬ កាលបរិច្ឆេទនៃវីដេអូនេះបានទេ។ ដោយឡែក អ៊ីស្រាអែល បានចាប់ផ្ដើមសង្រ្គាមរបស់ខ្លួនដើម្បីបោសសម្អាតក្រុមហាម៉ាស បន្ទាប់ពីក្រុមនេះ បានវាយលុកឆ្លងកាត់របងព្រំដែននៅក្នុងការចូលលុកលុយគួរឲ្យតក់ស្លុតមួយក្នុងក្រុងតូចៗ និងមូលដ្ឋានដែលនៅជិតព្រំដែន កាលពីថ្ងៃទី៧តុលា ដោយបានសម្លាប់មនុស្សអស់១.២០០នាក់ និងបានចាប់មនុស្សប្រមាណជា ២៤០នាក់ធ្វើជាចំណាប់ថ្នូរ៕